ព័ត៌មាន
ក្រសួងឧស្សាហកម្មកំពុងរៀបចំបច្ចេកវិទ្យាសម្លាប់មេរោគ ដើម្បីសុវត្ថិភាពចំណីអាហារ និងការនាំចេញ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្លាប់មេរោគ E-beam និង Nuclear ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការនាំចេញផលិតផលរបស់កម្ពុជា ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជុំវិញបញ្ហាសុវត្ថិភាព ម្ហូបអាហារនេះ គឺជាការបារម្ភមួយយ៉ាងធំ ទាក់ទងបញ្ហាសុខភាពសាធារណៈ និងការពង្រឹងខ្លួននៃការនាំចេញទំនិញរបស់កម្ពុជាផងដែរ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ និងបង្កើតនូវដំណោះស្រាយដោយនិរន្តរភាពដូចជា ការគ្រប់គ្រងសំណល់ និងការកែច្នៃ រូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែងលើទីផ្សារនាំចេញផលិតផលរបស់ កម្ពុជា ក្រសួងបាននិងកំពុងរៀបចំប្រព័ន្ធសម្លាប់មេរោគ E-beam និងNuclear ក្នុងគោលដៅជំរុញការប្រើ ប្រាស់បច្ចេកវិទ្យានេះ ឱ្យមានតម្លាភាព ដើម្បីពង្រឹងដល់ប្រព័ន្ធសន្តិសុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស ជួយដល់ការពង្រីកខ្លួនក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្រៅពីនេះប្រព័ន្ធសម្លាប់មេរោគ ក៏ត្រូវប្រើប្រាស់លើឧបករណ៍វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ ដោយបច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យ ពាក់ព័ន្ធផ្សេងៗឱ្យរីកចម្រើនបានឆាប់រហ័ស។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមណ្ឌលនវានុវត្តន៍ មានមុខងារផ្តល់ដំណោះស្រាយបច្ចេកទេស និងជួយដល់វិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យមានសមត្ថភាព ប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បច្ចុប្បន្នវិទ្យាស្ថានមួយនេះ មានកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងមួយចំនួនលើការគ្រប់គ្រងគុណភាព និងស្តង់ដាសុវត្ថិភាពអាហារ សម្រាប់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
រូបតំណាង


-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ