ព័ត៌មាន
ទ័ពមួកខៀវកម្ពុជាត្រូវបានបណ្ដុះបណ្ដាលជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រៀមចេញបេសកកម្មរក្សាសន្តិភាព UN
កម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន២០នាក់បន្ថែមទៀត ត្រូវបានបណ្ដុះបណ្ដាលជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រៀមចេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN ។
នៅថ្ងៃទី២៧ ខែកុម្ភៈ នេះ ឧត្តមសេនីយទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បាន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រ ជាជាតិ ដែលជាចំណេះជំនាញថ្មីមួយទៀតដ៏កម្រ។
ឧត្តមសេនីយទោ បានបញ្ជាក់ថា ជំនាញវិស្វកម្មសំណង់ស៊ីវិលនេះ គឺផ្តោតលើការបញ្ជារថយន្តស្ទូចធុនធំ ដែលជាជំនាញកម្រ និងមិនធ្លាប់មាន នៅក្នុងជួរកម្លាំងរក្សាសន្តិភាព ដែលត្រូវបានបញ្ជូនចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ ហើយតាមរយៈវគ្គហ្វឹកហ្វឺននេះ ពិតជាឆ្លើយតបទៅនឹងការពង្រឹងសមត្ថភាពលើវិស័យ បណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ ឲ្យមានដំណើរស្របទៅតាមបរិ បទសហសវត្សថ្មី និងគន្លងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ បានបន្តថា នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពកម្ពុជា-ជប៉ុន លើការហ្វឹកហ្វឺន ជំនាញវិស្វកម្មជូនទ័ពមួកខៀវកន្លងមក គឺកងកម្លាំងមួកខៀវកម្ពុជា បានប្រើប្រាស់ជំនាញវិស្វកម្ម គ្រប់គ្រងការដ្ឋាន សំណង់ជាច្រើន នៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាពជាច្រើន ជាពិសេស នៅក្នុងប្រទេសលីបង់ អាហ្វឹ្រកណ្តាល ម៉ាលី ស៊ូដង់ និងប្រទេសស៊ូដង់ខាងត្បូង ជាដើម។
វរសេនីយឯក ហារ៉ា តាកាហ្សិ អនុព័ន្ធយោធាជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៣មក រដ្ឋាភិបាលជប៉ុន ក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន បានបើកវគ្គហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពជូនទ័ពមួក ខៀវកម្ពុជា បានចំនួន១៤វគ្គ ហើយសម្រាប់វគ្គហ្វឹកហ្វឺនបញ្ជារថយន្តស្ទូចធុនធ្ងន់ មានរយៈពេល៤សប្តាហ៍លើកនេះ គឺ មានកងកម្លាំងមួកខៀវកម្ពុជាចូលរួម២០រូប និងកងយោធាចារ្យជប៉ុន១៤រូប ហើយរំពឹងថា សិក្ខាកាមទ័ពមួកខៀវ កម្ពុជា នឹងយកចំណេះជំនាញនេះទៅប្រើប្រាស់ក្នុងការងារប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅឆ្នាំ បន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០២៦នេះ កម្ពុជា មានទ័ពមួកខៀវកម្ពុជា ប្រមាណជាង៦០០នាក់ បាននឹង កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាល ចំនួន ៣៥២នាក់ នៅប្រទេសលីបង់ ចំនួន១៨៥នាក់ នៅស៊ូដង់ខាងត្បូង ចំនួន៦៦នាក់ ហើយក៏មានកងកម្លាំងមួយចំនួន ទៀត កំពុងឈរជើងនៅប្រទេសស៊ូដង់ និងនៅកុងហ្គោផងដែរ៕
អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង