ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសំខាន់ៗមួយចំនួន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ន៨ងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារក្សាអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងយុត្តិធម៌អនិតិជន, ភាពចង្អៀតណែនក្នុងពន្ធនាគារ, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ជំនួបពិភាក្សា បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Vladanka Andreeva និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់ភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលកន្លងមកតែងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប លោកជំទាវក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានចំណាយពេលវេលាទទួលជំនួបសម្តែងការគួរសម និងបានសម្តែងនូវអារម្មណ៍សោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Vladanka Andreeva បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងភ្នាក់ងារផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេស OHCHR, UNICEF, UNDP, និង UNODC។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានពិភាក្សាអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងយុត្តិធម៌អនិតិជន, ភាពចង្អៀតណែនក្នុងពន្ធនាគារ, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការដោះស្រាយកិច្ចការខាងលើនេះ ដោយបានធ្វើការសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមគាំទ្រពីដៃគូសហការនានា។ ជាការឆ្លើយតប លោកជំទាវក៏បានឯកភាពបើកទ្វារផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយបំផុតជូនក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវក៏បានពិភាក្សាលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកជំទាវ Vladanka Andreeva បានបញ្ជាក់ផងដែរថា លោកជំទាវ និងក្រុមការងារនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ជនភៀសសឹក តាមរយៈភ្នាក់ងារអង្គការសហប្រជាជាតិដែលមានការពាក់ព័ន្ធ។ អត្ថបទ: វង្ស សុភាព







-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន12 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន