ព័ត៌មាន
ភោជនីយដ្ឋាននានានៅតំបន់ផ្លូវបាសាក់ រាជធានីភ្នំពេញ ត្រៀមមុខម្ហូបជាច្រើន ដើម្បីទាក់ទាញទេសចរក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»
ស្ថិតក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ភោជនីយដ្ឋាននៅតំបន់ផ្លូវបាសាក់ ក្នុងរាជធានីភ្នំពេញ បានតុបតែងលំអ និងត្រៀមមុខម្ហូបជាច្រើនប្រទភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទទួលទានអាហារ និងដើរកម្សាន្តនៅទីនេះ។
អ្នកតំណាងម្ចាស់អាជីវកម្មនៅតំបន់ផ្លូវបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅតំបន់ផ្លូវបាសាក់ នឹងអាចទាក់ទាញភ្លៀវទេសចរមកច្រើន ហើយចំណូលក៏អាចរកបានច្រើនដែរ។ អ្នកទាំងអស់នោះបានបន្តថា នៅក្នុងភោជនីយដ្ឋានមានមុខម្ហូបបរទេសជាច្រើនភេទសម្រាប់បម្រើសេវាជូនភ្ញៀវទេសេចរ ដែលក្នុងនោះមានដូចជាប្រទេស បារាំង អេស្បាញ និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ក៏មានមុខម្ហូបខ្មែរផងដែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ជាលើកដំបូង ក្នុងរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ត្រង់ចំណុចទីតាំងមួយចំនួនដូចជា៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរ ជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី តំបន់ផ្លូវបាសាក់ និងផ្សារទួលទំពូង។ បច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអង្គភាពពាក់ព័ន្ធនានា កំពុងរៀបចំតុបតែងលំអទីតាំងទាំងនោះមុនព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឈានចូលមកដល់៕ អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង