ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុងការបង្កើតច្បាប់ព្រហ្មទណ្ឌពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់ទោសយ៉ាងធ្ងន់ធ្ងរបំផុតរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី២៥ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបង្កើតឲ្យមានបទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០ឆ្នាំ ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយច្បាប់នេះនឹងត្រូវបានអនុម័តនៅពេលខាងមុខនេះ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយជាយន្តនាការដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមកនេះ។ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងមិនកើតមានជាថ្មីទេ ក្រោយពេលដែលរាជរដ្ឋាភិបាលបានបោសសម្អាតរួច។

ឯកឧត្តមថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេស ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបំផុតចំពោះឧក្រិដ្ឋជនរហូតដល់ជាប់ពន្ធនាគារពី ៣០ឆ្នាំ ដល់អស់មួយជីវិតក្នុងករណីមានបទល្មើសផ្សេងទៀតកើតឡើង ឬមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងបទល្មើសឆបោកដែលពួកគេបានប្រព្រឹត្ត»។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញផ្តល់ការពន្យល់ និងបំភ្លឺអំពីភាពចាំបាច់ និងគោលបំណងយុទ្ធសាស្ត្រនៃសេចក្តីព្រាងច្បាប់ពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា។ តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនអន្តរគណៈកម្មការរដ្ឋសភាថា ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែលទាមទារឱ្យកម្ពុជាមាន “ឧបករណ៍គតិយុត្តិ” ដ៏រឹងមាំសម្រាប់បង្ក្រាប។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ដោយក្នុងនោះបានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែមទៀត រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោក, បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តបទល្មើស, បទប្រមូលទិន្នន័យឯកជនក្នុងចេតនាទុច្ចរិត និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង