ព័ត៌មាន
សមភាពយេនឌ័រ និងបរិយាបន្នអភិបាលកិច្ចទឹក គឺជាគន្លឹះនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព
ស្ថាបន័រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត នៅថ្ងៃទី៣០ ខែមីនានេះ បានរៀបចំកម្មវិធីសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍទឹកពិភពលោកឆ្នាំ២០២៦ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងលម្អិតក្នុងការពង្រឹងសមភាពយេនឌ័រ និងការធ្វើឱ្យមានបរិយាបន្នលើគោលនយោបាយ និងការអនុវត្តបញ្ហាទឹកស្អាត និងអនាម័យនៅកម្ពុជា។

នៅពេលនិយាយអំពីទឹកសមភាពយេនឌ័រ និងបរិយាបន្ននាំទៅរកឱកាសកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ សមភាពយេនឌ័រ គឺជាដំណើរការដ៏សំខាន់មួយសម្រាប់សិទ្ធិទទួលបាន និងការប្រើប្រាស់ទឹកប្រកបដោយយុត្តិធម៌។ នេះគឺជាសេចក្តីសន្និដ្ឋានដ៏សំខាន់មួយនៃរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ២០២៦ របស់អង្គការសហប្រជាជាតិ (WWDR) ដែលបោះពុម្ពដោយអង្គការ យូណេស្កូ ក្នុងនាម UN-Water ។
នៅក្រោយកម្មវិធីសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិនេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានឱ្យដឹងថា យោងតាមទិន្នន័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការប្រើប្រាស់ទឹក ប្រជាជនកម្ពុជាជាង ៣៣% បានប្រើប្រាស់សេវាទឹកដែលមានការគ្រប់គ្រងដោយសុវត្ថិភាពក្នុងឆ្នាំ២០២៤។ ប្រទេសកម្ពុជា មានធនធានទឹកច្រើន រួមទាំងទន្លេមេគង្គ និងបឹងទន្លេសាប ប៉ុន្តែតំបន់ជាច្រើនប្រឈមមុខនឹងការខ្វះខាតទឹកធ្ងន់ធ្ងរក្នុងរដូវប្រាំង ដែលប៉ះពាល់ដល់ធនធានទឹក និងសុវត្ថិភាពរបស់សហគមន៍ក្នុងការប្រកបរបរការចិញ្ចឹមជីវិត។
នៅក្នុងកម្មវិធីនេះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សន្តិសុខទឹកសម្រាប់ទាំងអស់គ្នា គឺជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវាបាននឹងកំពុងកៀងគរកិច្ចសហការពីវិស័យជាច្រើន និងភាពជាដៃគូសម្រាប់ការអនុវត្តអភិបាលកិច្ចទឹកដែលប្រកបដោយបរិយាបន្នអោយកាន់តែប្រសើរឡើង។ បរិយាកាស និងសកម្មភាពជាច្រើន ត្រូវបានគាំទ្រដែលធ្វើអោយប្រសើរឡើងនូវភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមក្នុងការសម្រេចចិត្តការងារអភិបាលកិច្ចទឹក រួមទាំងការពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុដែលមានតម្លៃសមរម្យសម្រាប់សហគ្រិនភាពរបស់ស្ត្រី។
ជុំវិញបញ្ហានេះ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Flavio Bonetti បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូ ក្នុងការពង្រឹងទំនាក់ទំនងរវាងអភិបាលកិច្ចទឹក សមភាពយេនឌ័រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងអាងទន្លេមេគង្គក្រោម អង្គការយូណេស្កូកំពុងធ្វើការទាក់ទងនិងគម្លាតរវាង ទិន្នន័យនិងសមត្ថភាពក្នុងការគ្រប់គ្រងទឹកក្រោមដីឆ្លងព្រំដែន ព្រមទាំងការងារលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រីតាមរយៈចំណុចបង្គោលយេនឌ័រ និងផែនការសកម្មភាពយេនឌ័រទឹកក្រោមដី៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន7 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត