ព័ត៌មាន
វឌ្ឍនភាពថ្មីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ពិធីបើកការដ្ឋានសាងសង់កំណាត់ទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែមេសាខាងមុខនេះក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្រ្ដី
តាកែវ៖នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រខេត្តកែប) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
បេសកកម្មនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សមាជិកគណៈកម្មាធិការពិសេស, ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ព្រែកជីកហ្វូណន-តេជោ គ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លា និងប្រើប្រាស់រយៈពេល៤ឆ្នាំ ទើបសាងសង់រួចរាល់។ ព្រែកជីកនេះ បានតភ្ជាប់ផ្លូវទឹករវាងទន្លេមេង្គ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកហ្វូណន-តេជោ មានបណ្តាយប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
ព្រែកជីកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបានបើកការដ្ឋានជាផ្លូវការ កំណាត់ទី១ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងប្រវិត្តសាស្រ្តព្រែកជីកហ្វូណននេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាដូចជា៖លើកកម្ពស់សេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ជាដើម។អត្ថបទ៖ទូច សោភ័ណ











-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 day agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង