ព័ត៌មាន
ភោជនីយដ្ឋាន Yi Sang អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់បង្ហាញមុខម្ហូបឌីមសាំ ជាមួយគ្រឿងទេសកំពត
ក្នុងស្មារតីអបអរសាទររសជាតិបែប “Glocal” (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) ភោជនីយដ្ឋាន Yi Sang ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលទើបនឹងសម្ពោធថ្មីៗនេះ បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេសនេះ គឺជាការផ្សារភ្ជាប់គ្នារវាងសិល្បៈចម្អិនម្ហូបបែបកាតាំងបុរាណ និងកេរដំណែលកសិកម្មដ៏ល្បីល្បាញលើពិភពលោករបស់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់មកពីខេត្តកំពត ព្រឹត្តិការណ៍នេះបានបង្ហាញនូវមុខម្ហូប “ឌីមសាំ” កែច្នៃយ៉ាងសម្រិតសម្រាំង ដោយបញ្ចូលនូវម្រេចកំពតដែលមានម៉ាកសម្គាល់ភូមិសាស្ត្រ និងជាគ្រឿងទេសក្នុងស្រុក ជាមួយស្រាទំពាំងបាយជូរអន្តរជាតិគុណភាពខ្ពស់។

នៅក្នុងកម្មវិធី កាលពីរាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក លូ ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Almond Hospitality បានលើកឡើងថា Caគោលដៅ គឺចង់ឱ្យប្រាកដថា ដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ផ្តើមជាមូយនឹងអាហារ។ តាមរយៈការបញ្ជ្រាបគ្រឿងទេសលំដាប់ពិភពលោករបស់ La Plantation ជាមួយមរតកម្ហូបកាតាំងរបស់ Yi Sang បានបង្កើតជាកិច្ចសន្ទនាមួយ រវាងវប្បធម៌ពីរខុសគ្នា។ លោកបានបន្តថា La Plantation បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតគ្រឿងទេស ប្រកបដោយចីរភាពក្នុងខេត្តកំពត។ ភាពជាដៃគូជាមួយ Yi Sang ដែលជាម៉ាកយីហោតំណាងឱ្យស្ដង់ដានៃសិល្បៈចម្អិនម្ហូប គឺជាជំហានដ៏សំខាន់ក្នុងការផ្សព្វផ្សាយ «Terroir» ទៅកាន់អ្នកធ្វើដំណើរដែលស្រឡាញ់អាហារ និងថ្នាក់ដឹកនាំធុរកិច្ច មកពីជុំវិញពិភពលោក។

ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ និងតំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ធំៗដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ បានចូលរួមបទពិសោធន៍នៃរសជាតិច្នៃប្រឌិតនេះ។ សូមបញ្ជាក់ថា Yi Sang ជាម៉ាកយីហោឈានមុខគេរបស់ Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលរសជាតិខ្មែរ និងការទទួលខុសត្រូវសង្គម។ ដោយឡែក La Plantation: មានទីតាំងនៅខេត្តកំពត ជាសហគ្រាសដែលខិតខំថែរក្សា និងលើកកម្ពស់ម្រេចកំពត និងគ្រឿងទេសក្នុងស្រុកតាមរយៈការដាំដុះតាមបែបសរីរាង្គ និងកសិទេសចរណ៍៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា5 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង