ព័ត៌មាន
អាជ្ញាធរមូលដ្ឋានគ្រោងរៀបចំជួបជុំអបអរគម្រោងព្រែកជីកហ្វូណនតេជោ
អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ គ្រោងរៀបចំជួបជុំអបអរសាទរជាមួយថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅតាមសាលាសង្កាត់ និងតាមវត្តអារាមជាមួយប្រជាពលរដ្ឋរបស់ខ្លួន។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៩ថ្ងៃទៀតប៉ុណ្ណោះ បណ្តារាជធានី-ខេត្តមួយចំនួនចាប់ផ្តើមណែនាំដល់អាជ្ញាធរដែនដីក្នុងមូលដ្ឋានចូលរួមមានសកម្មភាពអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈរួចរាល់ ក្នុងការអញ្ជើញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមកចូលរួមឱ្យបានផុលផុស ដើម្បីអបអរសាទរប្រទេសកម្ពុជាទទួលបានគម្រោងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។

លោកបញ្ជាក់ថា តាមការគ្រោងទុកអាជ្ញាធរអាចនឹងរៀបចំការជួបជុំជាមួយប្រជាពលរដ្ឋអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះផ្អែកតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយទី១នៅសាលាសង្កាត់ និងទី២នៅវត្តអារាមទាំងបីក្នុងសង្កាត់ទន្លេបាសាក់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅសង្កាត់ទន្លេបាសាក់ លើកឡើងថា ពួកគាត់នឹងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងទៀត ដើម្បីបង្ហាញពីទឹកចិត្ត និងការគាំទ្រដល់ថ្ងៃបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១៧០០លានដុល្លារ៕




អត្ថបទ៖ សេក ឧត្តម
-
ព័ត៌មាន1 week agoសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
-
ព័ត៌មាន1 week agoសម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
-
ព័ត៌មាន1 week agoមកទល់រសៀលនេះយោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បំផ្លាញទីតាំងជនស៊ីវិលកម្ពុជា
-
ព័ត៌មាន6 days agoក្រសួងពាណិជ្ជកម្ម បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
-
ព័ត៌មាន1 week agoTOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
-
ព័ត៌មាន1 week agoទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា
-
ព័ត៌មាន3 days agoឥណ្ឌា ថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅកម្ពុជា ដោយយោធាថៃជាទង្វើគ្មានការគោរព
-
ព័ត៌មាន6 days agoBREAKING NEWS | ទាហានឈ្លានពានថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរកងទ័ពកម្ពុជាបាញ់ឱ្យស្លាប់ និងរបួសជាច្រើននាក់, អ្នកស្លាប់អាចកើនឡើងដល់ជាង ៦ពាន់នាក់ និងរបួសជិត ២ម៉ឺននាក់