ព័ត៌មាន
ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត ៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន
សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឲ្យដឹងថា តាមរយៈការសម្របសម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពីបណ្តាប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្តបន្ទាប់បានទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា។ ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មានសមត្ថភាពផលិតអេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយបរិមាណនាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេចចិត្តឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក្នុងការជំរុញនាំចេញដំឡូងមីស្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់រយៈពេល១ឆ្នាំដំបូង។

ប្រភពដដែល បានលើកឡើងបន្តថា ជាមួយនឹងកាលានុវត្តភាព និងទស្សនវិស័យច្បាស់លាស់របស់សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដែលជាសមាគមប្រមូលផ្តុំនូវសមាជិកជាច្រើន រួមមាន កសិករដាំដុះ ក៏ដូចជាគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងវិស័យដំឡូងមី ដែលរួមមានទាំងអ្នកប្រមូលទិញ ក្រុមហ៊ុនផ្នែកដឹកជញ្ជូន ឈ្មួញ និងធនធានជាច្រើនទម្រង់ផ្សេងទៀត ដែលសុទ្ធសឹងមានសមត្ថភាពពេញលេញ ក្នុងការផ្តល់ជូននូវជំនួយអាជីវកម្ម និងសេវាកម្មជំនួយលក់ដទៃៗទៀតជាច្រើនក្នុងវិស័យនេះ ដែលអាចផ្តល់នូវឧត្តមភាពថ្លៃដើម ដល់គ្រប់ភាគីដែលប្រកបអាជីវកម្ម និងមានបំណងវិនិយោគក្នុងវិស័យដំឡូងមីនៅក្នុងប្រទេសកម្ពុជា។ សមាជិកទាំងអស់របស់សមាគម នឹងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនអោយបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន ទៅលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការអាជីវកម្មក្នុងវិស័យដំឡូងមី ឲ្យដល់បណ្តាក្រុមហ៊ុន និងដៃគូសហការនានា ធានាជូននូវសេវាកម្មដ៏ល្អបំផុត ដែលនឹងអាចជួយដល់ឧស្សាហកម្មដំឡូងមីកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយភាពរឹងមាំនិងចេរភាព។
សូមបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះ បញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ហើយទើបបានប្រកាសបង្កើតជាផ្លូវការ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិននានា មកពីអន្តរជាតិ ពិសេសវិនិយោគិនចិន ដែលមានបំណងមកធ្វើពាណិជ្ជកម្ម នាំចេញ និងវិនិយោគលើវិស័យដំឡូងមីនៅប្រទេសកម្ពុជា៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន5 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន5 days agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង