Connect with us

ព័ត៌មាន

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អញ្ញើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​អញ្ជើញជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមជម្រាបថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) គឺជាអង្គការតស៊ូមតិឈានមុខគេរបស់វិស័យឯកជនអាមេរិក ដែលមានបេសកកម្មជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១។

អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ (ឬផ្លូវការក្នុងឆ្នាំ ១៩៨៥) ហើយវាជាស្ថាប័នមានមូលដ្ឋាននៅសហរដ្ឋអាមេរិកតែមួយគត់ដែលត្រូវបានបញ្ជាក់ និងបញ្ចូលទៅក្នុងធម្មនុញ្ញអាស៊ាន (ASEAN Charter)

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia