ព័ត៌មាន
សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង
កោះកុង៖ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការហេឡូត្រាស់ បានបំផ្ទុះកម្ទេចមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ឃុំប៉ាក់ខ្លង ក្រោយហ៊ុព័ន្ធជាសញ្ញាប្រុងប្រយ័ត្នកន្លងទៅ។
លោកវរៈសេនីយ៍ទោ ស្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះថា វេលាម៉ោង១០និង៤០នាទីព្រឹកនេះ ក្រុមបុគ្គលិកអង្គការហេឡូត្រាស់ សហការជាមួយកម្លាំងនគរបាលស្រុក ព្រមទាំងមន្រ្តីបរិស្ថាន បានបោសសំអាតគ្រាប់មីន១គ្រាប់ដែលនៅគាបថ្មីជាប់នឹងគល់ឈើមួយក្បែរមាត់ទឹកជ្រោះដំណាក់ក្បូន ស្ថិតនៅភូមិកោះប៉ោ។
លោកអធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា សកម្មភាពនៃការបំផ្ទុះគ្រាប់មីននេះមិនបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬអ្នកទេសចរណាម្នាក់ឡើយ ដោយមានការរៀបចំសុវត្ថិភាពតាមគោលដៅនីមួយៗក្នុងតំបន់នោះមិនមានការឆ្លងកាត់ អំឡុងធ្វើសកម្មភាពបោសសម្អាត។
លោក សុខ សុជា ប្រធានក្រុមកម្ទេចគ្រាប់ និងស្រាវជ្រាវនៃអង្គការហេឡូត្រាស់ ឱ្យដឹងដែរថា គ្រាប់មីនដែលកម្ទេចនេះ ជាប្រភេទសម័យសង្រ្គាមរបបខ្មែរក្រហម គ្រាក្រុមទាហានខ្មែរក្រហមសម្រាកបាត់ការហត់នឿយដោយមិនទ្រនឹងទម្ងង់បានច្រើនក៏រំលែកទម្លាក់ទុក១គ្រាប់ចោលក្បែរគល់ដើមឈើ ដើម្បីបន្តដំណើរទៅមុខទៀត។ មីននេះប្រភេទPNN2 ផលិតនៅប្រទេសសូវៀត។ កម្លាំងផ្ទុះរបស់មិនធ្ងន់ធ្ងរប៉ុន្មានដែរទេ ចម្ងាយគេច១០០ម៉ែត្រ៤ជ្រុង។ ជាក់ស្តែង ទោះបីជាឃើញវាមានសភាពថ្មីក៏មិនមែនប៉ុន្តែជាកាវពណ៌ខៀវដែលមិនចេះចាស់ឡើយ។
លោក សុខ សុជា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ករណីប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះនៅកន្លែងណា សុំកុំទៅប៉ះពាល់វា ដោយរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ដើម្បីរង់ចាំមន្រ្តីជំនាញចុះពិនិត្យបន្ថែម និងកម្ទេចតាមលក្ខណ់បច្ចេកទេស។បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មន្ត្រីបរិស្ថាន និងនគរបាលស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ចុះទៅហ៊ុព័ទ្ធទីតាំងដែលប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះក្បែរមាត់ទឹកគៀបក្រោមដើមឈើនៅចំណុចទឹកជ្រោះដំណាក់ក្បូន ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីជាសញ្ញាបង្ហាញដល់ពលរដ្ឋ និងអ្នកទេសចរ ប្រុងប្រយ័ត្នមិនត្រូវទៅប៉ះពាល់ទីតាំងនោះ៕






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ