ព័ត៌មាន
សម្រាកអុំទូក៣ថ្ងៃ ខេត្តកោះកុងមានភ្ញៀវទេសចរមកលេងកម្សាន្តជាង ៧ម៉ឺននាក់
ខេត្តកោះកុង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកស្នាក់នៅលេងកម្សាន្តជាង៧ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល៣ថ្ងៃមកនេះ។
អ្នកទេសចរជាតិ និងអន្តរជាតិសរុប៧ម៉ឺន៦ពាន់នាក់ មាននាំគ្នាមកស្នាក់នៅលំហែកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ប្រកបដោយសុវត្ថិភាព និងក្រោមបរិយាកាសសប្បាយរីករាយ អំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូកឆ្នាំនេះ។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា តួលេខភ្ញៀវទេសចរជាង៧ម៉ឺននាក់នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ថយចុះ២.៣៩៦នាក់ ក្នុងនោះ មានបរទេស៥២៦ នាក់។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ការដែលមានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងចំនួនច្រើនឡើងវិញ ដោយសារតែស្ថានភាពបញ្ហាជម្លោះព្រំដែនមានសភាពស្ងប់ស្ងាត់ រមណីយដ្ឋាននីមួយៗបានកែច្នៃដើម្បីភាពទាក់ទាញ តម្លៃសេវាសមរម្យ ជាពិសេសប្រព័ន្ធគមនាគមន៍ធ្វើដំណើរតាមរយៈផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ស្ថាបនារួចរាល់ងាយស្រួលចរាចរណ៍ទៅមក។
៣ថ្ងៃនៃពិធីបុណ្យអុំទូក បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានកម្លាំងនគរបាលពង្រាយនៅតាមគោលដៅប្រារព្ធ និងតំបន់ទេសចរណ៍នានាយ៉ាងយកចិត្តទុកដាក់លើផ្តល់ជូននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ព្រមទាំងអស់ភ្ញៀវទេសចរ។ តំបន់ទេសចរណ៍ដែលទៅលេងកម្សាន្ត រួមមាន៖ ឆ្នេរនេសាទ តំបន់អេកូទេសចរណ៍ធម្មជាតិជីផាត កោះស្តេច ចេតិយឃុនឆាងឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង និងតំបន់ទេសចរព្រៃកោងកាងពាមក្រសោបជាដើម។
ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទដែលមានមកលេងកម្សាន្តកម្មវិធីសប្បាយមុខសាលាខេត្ត បង្ហាញក្តីពេញចិត្តចំពោះការរៀបចំកម្មវិធីសប្បាយៗផ្សេងៗដើម្បីបង្កបរិយាកាសដល់ពលរដ្ឋ និងអ្នកទេសចរបានមកចូលរួមលេងកម្សាន្ត ក្រោយស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ល្អប្រសើរ។ ពលរដ្ឋ និងអ្នកទេសចរ ក៏សូមអរគុណចំពោះអាជ្ញាធរខេត្តកោះកុងដែលបង្កើតកម្មវិធីសប្បាយរីករាយនេះឡើងវិញ។
រដ្ឋបាលខេត្តកោះកុង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកទេសចរ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរដោយការប្រុងប្រយ័ត្ន មិនបើកបរលើសល្បឿនកំណត់ និងមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សូម ចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាល ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសូមកុំបោះចោលថង់ប្លាស្ទិក ស្នោ ឬសំណល់ផ្សេងៗចូលក្នុងទឹកសមុទ្រ និងតំបន់ធម្មជាតិរបស់យើង៕











-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត