Connect with us

ព័ត៌មាន

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់​ជាមួយ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានសមាគម អញ្ជើញ​ចុះហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគយល់​គ្នា​រវាង​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហការធុរកិច្ចជាមួយគ្នា បន្ត​ជួយ​គាំ​ទ្រគ្នា​ក្នុងស្មារតីជាភាតរភាព និងដើម្បលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នៅ​សណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia