ព័ត៌មាន
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មានអំពីបរិយាកាសធុរកិច្ចនៅកម្ពុជាផ្សព្វផ្សាយបន្តនៅអាមេរិក
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាពសេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ជួយបន្តផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាព ជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិកមកកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាននិងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបន្ត វិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាមេរិកជាច្រើននៅកម្ពុជា ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង សហរដ្ឋអាមេរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាមេរិក ខណៈទុនវិនិយោគពីសហរដ្ឋអាមេរិកបានកើនដល់ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំ នៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងការរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាសម្រាប់រយៈពេលមធ្យមទៅវែង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍ រាល់កាលានុវត្តវិនិយោគដែលជាការវិនិយោគមាន តម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព និងមានសក្ដានុពលខ្ពស់រួមមាន វិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និងបច្ចេកវិទ្យាទំនើប ជាដើម ។
ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយរាល់ បញ្ហាប្រឈម ពាក់ព័ន្ធនានាកន្លងមក ដោយធ្វើការកត់សម្គាល់អំពីការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និង ធុរកិច្ច នៅកម្ពុជាក្នុងរយៈពេល២ឆ្នាំ នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់ យ៉ាងនេះក្តី។ ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់ លើកឡើងអំពីបញ្ហាប្រឈមថ្មី ដែល កំពុងជួបប្រទះ និងស្នើឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសវិនិយោគសាកសួរអំពីសក្កានុពលវិនិយោគនៅកម្ពុជាផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា ដែលលើកឡើងដោយ តំណាងក្រុមហ៊ុនទាំង១៣ ក៏ដូចជាបានជម្រាបពីដំណើរការកែទម្រង់ជារចនាសម្ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់ បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹងអនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើភាព និងជាពិសេសជំរុញការចូលរួមសហការជាមួយ រាជរដ្ឋាភិបាលតាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះ ស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពភាពទាន់ពេល និងភាពព្យាករបាននៃការប្រែប្រួលគោលនយោបាយនានា។
ក្រោយកិច្ចពិភាក្សា, ឯកអគ្គរដ្ឋទូត សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាពសេដ្ឋកិច្ចជាពិសេស អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និង ជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១