ព័ត៌មាន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
អ្នកនាំពាក្យសាលើាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ចំណែកឈ្មោះ សេង ឈឹមសុទ្ធា ភេទប្រុស កើតឆ្នាំ១៩៩១ សញ្ជាតិខ្មែរ ចោទប្រកាន់ពីបទ៖ សមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
រីឯឈ្មោះ WU HAIBO ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន (គ្មានខ្លួន) ចោទពីបទ៖ រៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួល ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង មាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣.០០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារទីតាំងផ្ទះ០២ល្វែង កម្ពស់០២ជាន់ផ្ទាល់ដី មាន១៦បន្ទប់ ស្ថិតនៅភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ២០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឆ្លងដែនដោយខុសច្បាប់ និង ជនជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីលើនេះ មានជនសង្ស័យម្នាក់ទៀត ជនជាតិចិន ពាក់ព័ន្ធករណីរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរត់គេច ខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតនូវវត្ថុតាងដែលមានតម្រុយសង្ស័យពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមមាន៖ កុំព្យូទ័រ ALL in One ចំនួន ១៨គ្រឿង កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ទូរស័ព្ទដៃចម្រុះ ចំនួន២៣គ្រឿង អាយផេតចំនួន ១២គ្រឿង ខ្ចោះចំនួន ០១ អាវប៉ូលីសថៃចំនួន ០២ និងខោចំនួន ០១ ស៊ីមកាត និងឯកសារមួយចំនួន។ ក្រោយសាកសួរលើជនសង្ស័យរួច សមត្ថកិច្ចក៏បានឃាត់ខ្លួន និងចាប់យកវត្ថុតាង ខាងលើ កសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងតាមនីតិវិធី។
អ្នកនាំពាក្យបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទដែលឃាត់ខ្លួនបានរួច និងបានពិនិត្យភស្តុតាងក្នុង សំណុំរឿងចប់សព្វ គ្រប់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទតាម រយៈដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ១៦៣៥, ១៦៣៦, ១៦៣៧, ១៦៣៨, ១៦៣៩, ១៦៤០, ១៦៤១, ១៦៤២, ១៦៤៣, ១៦៤៤, ១៦៤៥, ១៦៤៦, ១៦៤៧, ១៦៤៨, ១៦៤៩, ១៦៥០, ១៦៥១, ១៦៥២, ១៦៥៣, ១៦៥៤, ១៦៥៥ ព្រ.ទ”គ”/២៦ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លើជនត្រូវចោទខាងលើ រីឯជនត្រូវចោទគ្មាន សាវតាជាតិគ្រប់គ្រាន់ ចៅក្រមបានចេញដីកាស្រាវជ្រាវសាវតាជាតិដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន5 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន7 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន7 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
កីឡា1 week agoកម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ