ព័ត៌មាន
ភ្ញៀវទេសចរ និងពលរដ្ឋ ដើរលេងកម្សាន្តនៅខេត្តសៀមជាង ៥១ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យអុំទូក ខណៈពលរដ្ឋសូមណូមពររដ្ឋបាលខេត្តបន្តរៀបចំកម្មវិធីធំៗបែបនេះទៀតដើម្បីទាក់ទាញទេសចរ
សៀមរាប៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងពលរដ្ឋ ដើរលេងកម្សាន្តនៅខេត្តសៀមជាង ៥១ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀរាម។
របាយការណ៍បញ្ជាក់ថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានចំនួនសរុបប្រមាណ ៥១០,១៩៤ នាក់ ក្នុងនោះ៖
ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៨៧,៤១០ នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២២,៧៨៤ នាក់។
សូមជម្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅក្នុងខេត្ដសៀមរាប មានផលិតផលក្នុងស្រុកជាច្រើនបានដាក់តាំងលក់នៅតាមស្ដង់នៃដងស្ទឹងសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ បានទទួលការគាំទ្រយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីនេះបណ្ដាផ្ទះសំណាក់ សណ្ឋាគារក៏ត្រូវបានកក់ និងចូលស្នាក់នៅយ៉ាងច្រើនលើសលប់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។
លោក វើយ រ៉ាវី តំណាងឱ្យសិប្បកម្មក្រុមហ៊ុនផលិតផលប្រេងកុលាគោមាស បានបង្ហាញអារម្មណ៍រំភើប និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ទិសទី ដែលបានអញ្ជើញមកទស្សនាកម្សាន្ត និងជួយគាំទ្រផលិតផលរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ។
លោកថា ក្នុងអំឡុងពេល៤ថ្ងៃនៃពិធីបុណ្យអុំទូក ផលិតផលរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃអាចលក់ដាច់ក្នុងរង្វង់ជិតមួយកេស ដែលនេះ បានបង្ហាញឱ្យពីពួកគាត់បានពហិការផលិតនាំចូលនិងងាកមកគាំទ្រផលិតផលខ្មែរវិញ។លោកបន្ដថា មុខទំនិញដែលបានដាក់តាំងលក់រួមមាន ប្រេងកុលា ប្រេងខ្យល់ បំពង់ហឺត ថ្នាំដុសធ្មេញ និងសាប៊ូដុសខ្លួនជាច្រើនប្រភេទ ដែលសុទ្ធសឹងជាផលិតផលកែច្នៃ និងផលិតឡើងដោយស្នាដៃកូនខ្មែរក្នុងស្រុកសុទ្ធសាធ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តសៀមរាប និងសសយកខេត្ដ ដែលបានរៀបចំកម្មវិធីបុណ្យជាតិដ៏ធំនេះឡើង និងបានបង្កើតឱកាសឱ្យអាជីវករ ក៏ដូចជាម្ចាស់ក្រុមហ៊ុនផលិតផលក្នុងស្រុកបានយកផលិតផលមកបង្ហាញដល់ភ្នែកភ្ញៀវជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះដែរអាជីវករលក់ផលិតផលខ្មែរជាសម្ភារៈប្រើប្រាស់និងអាហារ បានលើកឡើងដូចគ្នាថា ក្រោយសង្គ្រាមឈ្លានពាន់ពីប្រទេសថៃ ប្រជាពលរដ្ឋមានការគាំទ្រច្រើននូវផលិតផលរបស់ខ្មែរ មិនថាចំណីអាហារ ឬរបស់ប្រើប្រាសនោះទេ ការលក់ផលិតផលក្នុងស្រុកជាច្រើន បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់សាធារណជនយ៉ាងកុះករ។ ពួកគាត់រំភើបជាខ្លាំងចំពោះការគាំទ្រក្នុងព្រឹត្តិការណ៍នេះ ព្រោះកម្រិតនៃការគាំទ្រក្នុងឆ្នាំនេះគឺមានភាពប្រសើរជាងឆ្នាំមុនៗយ៉ាងខ្លាំង ខណៈដែលប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នបាននិយម និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើនឡើង។
បើតាមអាជីវករ និងអ្នកទេសចរបានលើកឡើងថា ក្នុងរយៈពេល ៦ថ្ងៃនៃពិធីបុណ្យអុំទូកនៅខេត្ដសៀមរាបមានអ្នកចូលរួមទស្សនាកម្សាន្ដរាប់ម៉ឺននាក់នេះ។ ពួកគាត់ក៏បានសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តសៀមរាបនឹងបន្តរៀបចំកម្មវិធីបុណ្យធំៗបែបនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយជំរុញ និងផ្តល់វេទិកាដល់ផលិតផលក្នុងស្រុកបានផ្សព្វផ្សាយកាន់តែទូលំទូលាយ បង្ហាញពីសមត្ថភាពរបស់កូនខ្មែរក្នុងការផលិតទំនិញដែលមានគុណភាពមិនចាញ់ទំនិញនាំចូលពីបរទេសនោះឡើយ៕














-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត