ព័ត៌មាន
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
កំពង់ស្ពឺ៖ ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មន្ទីរសាធារណការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកលើការងារស្ថាបនា ជួសជុលកែលម្អរ ថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រសើរឡើង និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ មន្ទីរបាននិងកំពុងជំរុញការស្ថាបនា ជួសជុលកែលំអរ ថែទាំកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តដែលកំពុងរងការខូចខាត។
លោកបានបន្តថា ក្នុងនោះមន្ទីរបានស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBSTប្រវែង២៨៧០ម៉ែត្រទទឹង៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្មទទឹង១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ ចំនួន១២ផ្លាក និងដាំបង្គោលនាំផ្លូវចំនួន២០ដើម ចាប់ពីគ.ម២០+៤៩០ ដល់គ.ម២៣+៣៦០ ស្ថិតលើកំណាត់ផ្លូវខេត្តលេខ១៤៤០ ក្នុងឃុំជើងរាស់ និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ថែទាំខួបកំណាត់ផ្លូវខេត្តលេខ១៤៤០(R3) ដោយក្រាលកៅស៊ូDBSTប្រវែង២៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រ សងខាងគូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ១២ផ្លាក និងដាំបង្គោលនាំផ្លូវ ចំនួន ១២ដើម ចន្លោះគ.ម០២+៧០០ ដល់គ.ម០៥+០០០ និងស្ថាបនាលូមូលទោល មុខ១ម៉ែត្រ ប្រវែង ១៤ម៉ែត្រ ចំនួន ០៣កន្លែង និងរីហ្គាសងខាងលូ ចំនួន៦កន្លែង ស្ថិតក្នុង ឃុំព្នាយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ថែទាំខួបកំណាត់ផ្លូវជាតិលេខ៤៤(R3) ដោយក្រាលកៅស៊ូDBST ប្រវែង ១៣៩០ម៉ែត្រ ទទឹង១០ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន០៦ផ្លាក ចន្លោះ គ.ម០៩+៨០០ ដល់គ.ម១១+១៩០ ស្ថិតក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ការងារស្ថាបនា ជួសជុល ថែទាំនេះដែរ គឺបានប្រើប្រាស់កញ្ចប់ថវិកាជំពូករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនឆ្នាំ២០២៦ អនុវត្តដោយមន្ទីរជំនាញ ហើយគ្រោងបញ្ចប់នៅមុនបំណាច់ឆ្នាំ២០២៦នេះ។
ពាក់ព័ន្ធនិងការស្ថាបនា ជួសជុល ថែទាំនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះពិនិត្យការដ្ឋានកន្លងមកក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចនោះឡើយ។
ឯកឧត្តមបានបន្តថា មួយវិញទៀត មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាននិងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។រឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់ ៕ អត្ថបទ បាន សុខរិទ្ធិ















-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា6 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី