ព័ត៌មាន
សម្ដេចធិបតី៖ ពីអាណត្តិមុនមកដល់អាណត្តិថ្មីនេះ រដ្ឋចុះបញ្ជីក្បាលដីជូនពលរដ្ឋបានជាង ១០ លានក្បាលដី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីអាណត្តិមុន ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី រហូតមកដល់រយៈពេលជិត ៣ឆ្នាំនៃអាណត្តិទី៧នេះ រាជរដ្ឋចុះបញ្ជីក្បាលដីជូនពលរដ្ឋបានជាង ១៤ លានក្បាលដី, បានចេញវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានជាង ១០លានបណ្ណ ស្នើនឹង ៨៦ភាគរយនៃក្បាលដីសរុបទូទាំងប្រទេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកំពុងបន្តធ្វើការវាស់វែង ការកំណត់ព្រំ ការ ចុះបញ្ជីក្បាលដី និងការចែកបនដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ខណៈទិសដៅរបស់រដ្ឋាភិបាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ ដូច្នេះត្រូវខិតខំធ្វើឱ្យបានដែលនេះគឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល។
សម្ដេចធិបតី បញ្ជាក់ថា ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែទទួលស្គាល់ថា រាជរដ្ឋាភិបាលនៅមានបញ្ហាដែលត្រូវកែសម្រួល ព្រោះរឿងដីធ្លីនេះពេលខ្លះមិនអាចកែមួយថ្ងៃទេ ប៉ុន្ដែសំខាន់យើងក្ដាប់បាននូវបញ្ហា ហើយដោះស្រាយជាបណ្ដើៗដើម្បីក្នុងគោលដៅធ្វើយ៉ាណាឱ្យប្រជាជនមានបនដីធ្លីគ្រប់គ្រាន់ ជាពិសេសការបញ្ជាក់នៅព្រំដីកុំឱ្យមានបញ្ហាតទៅទៀត។
សូមបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានឈានដល់ការចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនាថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយដីធ្លីប្រកបដោយប្រសិទ្ធភាព។យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងកាត់បន្ថយទំនាស់ដីធ្លីនៅតាមមូលដ្ឋានឱ្យបានជាអតិបរមា។ ជាងនេះទៅទៀត សមិទ្ធផលនេះ គឺជាគ្រឹះដ៏រឹងមាំដែលធានាដល់ការគ្រប់គ្រងដែនដី ធ្វើបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាការទាក់ទាញការវិនិយោគ ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព៕












-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន