ព័ត៌មាន
ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្តេជ្ញាចិត្តខ្ពស់ជំរុញការតភ្ជាប់វិនិយោគិន និងធុរជននៃប្រទេសទាំងពីរ
ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បង្ហាញនូវការបេជ្ញាចិត្តខ្ពស់ ពង្រឹងចំណងមិត្តភាព និងធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងធុរជននៃប្រទេសទាំងពីរ និងការជំរុញទេសចរប្រេស៊ីលមកទស្សនាកម្ពុជា។

លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, លោកជំទាវបានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបាន អនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, ក្នុងនោះជួបនោះលោកជំទាវបានគូសបញ្ជាក់បំណង ចង់ស្វែងយល់អំពីប្រទេសកម្ពុជា ឱ្យកាន់តែច្បាស់លាស់ថែមទៀត ដើម្បីធ្វើការរួមគ្នា ពិនិត្យមើលវិស័យសក្តានុពលរបស់ប្រទេសទាំងពីរ និងចែករំលែកបទពិសោធល្អរបស់ប្រេស៊ីលក្នុងវិស័យ កសិកម្ម ការកែច្នៃអាហារ ការបណ្តុះបណ្តាលវិជ្ជាជីវៈកម្ម វិធីសុខភាពសកល កម្ម វិធីជាតិជំនួយសង្គម និងអភិបាលកិច្ចឌីជីថលជាដើម។
ក្នុងជំនួបនោះដែរ, លោកជំទាវ Vivian Loss Sanmartin បានបង្ហាញនូវការបេជ្ញាចិត្តខ្ពស់ ក្នុងអាណត្តិការទូតរបស់លោកជំទាវ ក្នុងគោលដៅពង្រឹងចំណងមិត្តភាព និងធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងធុរជន ជាពិសេសពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។

ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ប្រេស៊ីល ក្នុងគ្រប់វេទិកា និងយន្តការពហុភាគី និងតំបន់ ខណៈដែលប្រេស៊ីលជាសមាជិកប្លុក BRICS និងបច្ចុប្បន្នជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន ដែលនឹងក្លាយជាដៃគូសន្ទនាអាស៊ាន ពេញលេញនាពេលខាងមុខ។ ទោះបីកម្ពុជា និងប្រេស៊ីល មានភូមិសាស្ត្រនៅឆ្ងាយពីគ្នាបន្តិចក្តី ក៏ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងជិតស្និទ្ធ។ ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាក៏បានទទួលស្វាគមន៍ទេសចរប្រេស៊ីលមកទស្សនាកម្ពុជាផងដែរ បើទោះជានៅមានចំនួនតិចតួចក្តី។ ក្រៅពីនេះកម្ពុជា និងប្រេស៊ីល នៅមានលំហូរនិងសក្តានុពលជាច្រើនទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្កិការនយោបាយបច្ចេកទេស និងគ្រប់ វិស័យអាទិភាពមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឌីជីថលការអភិវឌ្ឍជំនាញ និងទេសចរណ៍ ព្រមទាំង ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងទាក់ទាញ ទេសចរប្រេស៊ីល ឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន តាមរយៈការផ្សព្វផ្សាយ និងការតភ្ជាប់ជើងហោះហើរ ដើម្បីជួយ សម្រួលដល់ការ ធ្វើដំណើរ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងកម្រិត កាន់តែខ្ពស់លើគ្រប់វិស័យ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន