Connect with us

ព័ត៌មាន

វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាស​​អាហារូបករណ៍សរុប ១ ៩០០​កន្លែងលើ​មុខជំនាញចំនួន​ ៨ ជាមួ​យនិងប្រា​ក់ឧបត្ថម្ភបន្ថែមជា​រៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិភ័យ ពី​រាជ​រដ្ឋាភិបាល។

បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ជំនាញទាំង ៨នោះរួមមាន ការដំឡើង​និងថែទំា​បណ្តាញ​អគ្គិសនី, ការរចនាក្រា​ហ្វិកដោយ​កុំព្យូទ័រ, សេវាកម្ម​កុំ​ព្យូ​ទ័រ, ការ​ដំឡើង​ខ្សែកាបទូរគ​មនាគមន៍ (ឌីធីវី អ៊ី​នធឺណេត ខ្សែ​ទូរសព្ទ),ការ​ថែទាំនិង​ជួសជុលឧបករ​ណ៍អេឡិច​ត្រូនិក, ការថែទាំ​និងជួស​ជុល​ឧប​កណ៍​មេកាត្រូនិក, ការ​ថែទាំនិងជួ​សជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, ​និង ការជួស​ជុលនិងថែទាំ​ឧបករណ៍ថាមពលក​កើតឡើងវិញ(សូឡា)។

ក្នុងខែសី​ហានេះ វិទ្យាស្ថានគ្រោ​ងនឹងបើ​កវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះ​ឈ្មោះចូលរៀន​ចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ ដោយអាច​ទាក់ទង​សាកសួ​រព័​ត៌​មា​ន​បន្ថែមតាមរយៈ​ទូរសព្ទលេខ ០១៦ ៦០៩ ១៩៦/ ០១៧ ៥២៥ ៨០៥/ ០១០ ៤១១ ៧៧៦ ឬអញ្ជើញមកទីតាំងរប​ស់វិទ្យាស្ថានជា​តិបណ្តុះ​ប​ណ្តា​ល​បច្ចេកទេស (NTTI) ស្ថិតនៅតាមបណ្តោយម​ហាវិថី​សហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខា​ងលិច សង្កាត់​ទឹកថ្លា ខណ្ឌសែ​នសុខ រាជធា​នីភ្នំពេញ។

គួររម្លឹកថា កម្មវិធី​បណ្ដុះបណ្ដា​លជំ​នាញ​វិជ្ជាជីវៈ និងបច្ចេ​កទេសដ​ល់យុវជ​នគោលដៅម​កពីគ្រួ​សារក្រីក្រ និងគ្រួសារ​ងាយរង​ហានិ​ភ័យ​នៅទូទាំ​ង​ប្រទេ​សចំនួន​ប្រមាណ ១,៥លាន​នាក់ ក្នុង​កម្រិត​សញ្ញាបត្រប​ច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បានផ្ដួចផ្ដើម​ឡើងដោយស​ម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រ​កាសដាក់ឱ្យអនុវត្តដោយសម្ដេចម​​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia