ព័ត៌មាន
អ្នករាយការណ៍ពិសេស UN បង្ហាញពីចំណាប់អារម្មណ៍ពាក់ព័ន្ធលទ្ធផលនៃការបោសសម្អាត Online Scams
ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលសបង្ហាញពីសារៈសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការបញ្ជាក់របស់អ្នករាយការណ៍ពិសេសនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីសាវតា ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ថា បញ្ហានេះជាវិបត្តិសកលដែលរីករាលទូទាំងសកលលោក។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយ បង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទន្ទឹមនឹងប្រតិបត្តិការបោសសម្អាត កម្ពុជាក៏ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តនីតិវិធី ពិតជាមានសារៈសំខាន់ក្នុងការធានាជោគជ័យដល់ប្រតិបត្តិការបង្ក្រាប ក៏ប៉ុន្តែកិច្ចការនេះត្រូវដើរទន្ទឹមគ្នានឹងការពិចារណាផ្នែកមនុស្សធម៌ ក្នុងគោលដៅធ្វើយ៉ាងណាបង្ការកុំឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដោយបានផ្តល់ការគាំទ្រនិងជំនួយមនុស្សធម៌ចាំបាច់ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិជាដៃគូនានា ដើម្បីរួមគ្នាបង្ការកុំឱ្យពលរដ្ឋទូទាំងសកលលោក បន្តធ្លាក់ក្នុងអន្ទាក់ និងឧបាយកលរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ជាការឆ្លើយតប លោក Thomas Andrews គូសបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការ គ.ប.ឆ.ប. ដែលសបង្ហាញពីសារៈសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀតលើបញ្ហានេះ នាពេលខាងមុខ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន7 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា