ព័ត៌មាន
គ្រូបណ្តុះបណ្តាលជំនាញលើកទឹកចិត្តយុវជនរៀនជំនាញ ធីវ៉េត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារអនាគត
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងឈានមកដល់នាពេលខាងមុខនេះ មន្ត្រី និងគ្រូបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើរសារលើកទឹកចិត្តយុវជនឱ្យចាប់យកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ព្រោះជាស្ពានចម្លងដ៏សំខាន់ដែលឆាប់ទទួលបានការងារធ្វើ មានចំណូលសមរម្យ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។
លោក សាយ សុឃាង នាយករង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះថា ការចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬធីវ៉េត នេះ ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាយ៉ាងច្រើនដែលទទួលបានការងារធ្វើ ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ លោកបានបញ្ជាក់ថា ជំនាញក្នុងវិស័យនេះ មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ ពោលគឺមានគុណតម្លៃស្មើនឹងជំនាញផ្សេងៗទៀត និងឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយកសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។
ស្របគ្នាខាងលើនេះ ក្រុមគ្រូបច្ចេកទេស នៅក្នុងវិទ្យាស្ថានខាងលើ បានចូលរួមអំពាវនាវជំរុញឱ្យយុវជន ជាពិសេសសិស្សដែលនឹងបញ្ចប់ការប្រឡងថ្នាក់ទី១២នាពេលខាងមុខនេះ ត្រូវបន្តរៀនសូត្រឱ្យបានច្រើន ជាពិសេសពង្រឹងកម្លាំងពលកម្មជំនាញ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។ ក្រុមគ្រូបណ្តុះបណ្តាល ក៏បានលើកទឹកចិត្តថែមទៀតដល់អាណាព្យាបាលបន្តគាំទ្រកូនចៅឱ្យជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់កសាងអនាគត និងលើកកម្ពស់ជីវភាពគ្រួសារ។
ពាក់ព័ន្ធការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទូទាំងប្រទេស ឱ្យចុះទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រោមឱវាទក្រសួង ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះ ដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយបង្កើនការសម្រេចចិត្តឱ្យជ្រើសរើសផ្លូវសិក្សាដែលសមស្របនឹងខ្លួនឯង៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋស្រុកសាមគ្គីមុនីជ័យ