ព័ត៌មាន
បណ្តាកីឡាករគុនខ្មែរហ្វឹកហាត់ត្រៀមប្រកួតគុនខ្មែរជាតិអន្តរជាតិអបអរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានអនុវត្តគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ ជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ នៅក្នុងដំណើរត្រៀមប្រកួតកីឡាគុនខ្មែរនេះដែរ បណ្តាកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានខំប្រឹងហ្វឹកហាត់ប្តេជ្ញាយកជ័យជំនះលើគូប្រកួត។

បណ្តាក្រុមអ្នកប្រដាល់គុនខ្មែរ ថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែសីហានេះ ថា នៅសល់ប្រមាណតែ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតប្រដាល់តេជះគុនខ្មែរKKIF និងសម្ដែងយុទ្ធក្រមខម គុនល្បុក្កតោ អបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ ក្នុងអំឡុងពេលដែរ បណ្តាក្រុមកីឡាដែលមានឈ្មោះត្រូវឡើងប្រកួតគុនខ្មែរលក្ខណៈមិត្តភាព ប្រកួតដណ្តើមខ្សែក្រវ៉ាត់ និងកីឡាករប្រកួតលក្ខណៈអន្តរជាតិ គឺបានកំពុងខំប្រឹងហ្វឹកហាត់ ដើម្បីឡើងប្រកួតយកជ័យជំនះ និងអបអរសាទរការបើកការដ្ឋានជីកព្រែកជីហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហានេះ។

បើតាមលោក ស្រី សុបុត្រ អ្នកគ្រប់គ្រងក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ថ្លែងថា នៅក្នុងដំណើរការប្រកួតកីឡាប្រដាល់គុនខ្មែរ អបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោនោះ គឺមានការៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងកីឡាករប្រកួតលក្ខណៈអន្តរជាតិចំនួន៩គូ ហើយការប្រកួតគឺចាប់ពីម៉ោង ៣រសៀលទៅ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា នៅក្នុងដំណើររៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ គឺមានបំណងសំខាន់បើកឱកាសឲ្យមហាជនទូទៅដែលមានស្មារតីជាតិនិយម ចូលរួមសម្តែងមតិគាំទ្រ និងអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ការដ្ឋានជីកព្រែកជីកហ្វូណនតេជោជាផ្លូវការនៅថ្ងៃទី៥ ខែសីហានោះទាំងអស់គ្នា៕


អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា