ព័ត៌មាន
កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៦ ដើម្បី លើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម លើការជំរុញនវានុវត្តន៍ ពង្រឹងទំនុកចិត្ត ទីផ្សារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវាយ តម្លៃទទួលស្គាល់នៃកម្ពុជា លើកឡើងនៅក្នុងទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ “នវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព៖ អានុភាពនៃការវាយតម្លៃទទួលស្គាល់” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះថា នៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មជំនាន់ថ្មី ការងារវាយតម្លៃទទួលស្គាល់ជាឧបករណ៍យុទ្ធសាស្ត្រដ៏មានអានុភាព ក្នុងការជួយគាំទ្រការងារគ្រប់គ្រង និង ការងារបច្ចេកទេសក្នុងផ្នែកសំខាន់ៗដូចជា ការជំរុញ និងគាំទ្រនវានុវត្តន៍ ការកសាងទំនុកចិត្តលើទីផ្សារ ការធានានិរន្តរភាព និងការ- អភិវឌ្ឍបៃតង។ ឯកឧត្តម បន្ថែមថា ទំនុកចិត្តក្នុងទីផ្សារត្រូវបានកសាងលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដែល ប្រកាន់ខ្ជាប់នូវអភិក្រម៣ “C” រួមមាន៖ សមត្ថភាព (Competency), អនុលោមភាព (Compliance), និងទំនុកចិត្ត (Confidence) ដើម្បីធានាថា ផលិតផល និងសេវាកម្មមានគុណភាព សុវត្ថិភាព និងអាចប្រកួតប្រជែងបាននៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជុំវិញបញ្ហានេះ ក្រសួងកំពុងដឹកនាំការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ព្រមទាំងការរៀបចំគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍ ស្ថាប័នស្តង់ដារូបនីយកម្ម ស្ថាប័នមាត្រាសាស្ត្រ និងអង្គភាពវាយតម្លៃភាពអនុលោម ឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិ និងគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា។
សូមបញ្ជាក់ថា ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៦ ត្រូវបានផ្តួចផ្តើមដោយ Global ACI ជាស្ថាប័នសកលថ្មីមួយ ដែល កើតចេញពីការរួមបញ្ចូលគ្នា រវាងវេទិកាវាយតម្លៃទទួលស្គាល់អន្តរជាតិ (IAF) និងស្ថាប័នកិច្ចសហប្រតិបត្តិការវាយតម្លៃទទួលស្គាល់ មន្ទីរពិសោធន៍អន្តរជាតិ (ILAC) ដើម្បីជំរុញការយល់ដឹងអំពីសារសំខាន់នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃទំនិញ និងសេវាកម្មនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ ការវាយតម្លៃទទួល ស្គាល់ គឺជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់លទ្ធផលធ្វើតេស្ត ការធ្វើអធិការកិច្ច ការចេញវិញ្ញាបនបត្រ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់ សុពលភាព ដែលជួយកាត់បន្ថយរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក (MRAs) ដោយអនុវត្តគោលការណ៍ “ធ្វើតេស្តម្តង ទទួលស្គាល់គ្រប់ទីកន្លែង“៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ