ព័ត៌មាន
ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលឃុំព្រៃថ្នង និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យនិងបានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន ROYAL CERA CO., LTD. ជាប្រភេទរោងចក្រផលិតផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
ក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពខាងក្រៅក្រុមហ៊ុន និងបានរកឃើញមានសំណល់រាវ ដក់នៅដីចម្ការស្វាយរបស់ប្រជាពលរដ្ឋ និងស្លាកស្នាមសំណល់រាវហូរចាក់ទៅជ្រលងអូរតាមដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដើមស្វាយជាច្រើនដើមរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់។ នៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញ ថាក្រុមហ៊ុនបានដំណើរការ ដោយគ្មានបំពាក់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្ហូរសំណល់រាវចូលដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនបានទុកដាក់ សំណល់ផេះ បរិមាណ ១៨០គីឡូក្រាម/ថ្ងៃ មិនត្រឹមត្រូវ ដោយយកមកចាក់លុបរណ្ដៅទឹក ក្នុងបរិវេណដីក្រុមហ៊ុន និងមានសំណល់រាវចេញពីទីតាំងឡចំហាយ និងកន្លែងបាញ់ថ្នាំការ៉ូ ប្រមាណ ៣ម៉ែត្រគូប/ថ្ងៃ មានប្រេងលាយឡំ ត្រូវបានបង្ហូរ តាមបណ្ដោយប្រឡាយដីចូលស្រះស្ដុក និងបាចសាចលើដី ប្រមាណ២ហិកតា ក្នុងបរិវេណរោងចក្រ។ បន្ទាប់មកក្រុមការងារបានពិនិត្យឃើញថា សំណល់ធុងថ្នាំ ប្រហែល ២០ធុង/ថ្ងៃ ត្រូវបានដាក់គរនៅទីវាល។ លើសពីនេះក្រុមហ៊ុន បានដំណើរការដោយមិនទាន់ រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងរួចរាល់ និងពុំទាន់មានខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។
កន្លងមកក្រុមហ៊ុនបានជួលឱ្យបុគ្គល ឈ្មោះ លឹម ញន ដឹកសំណល់រាវចេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសំណល់ពីក្រសួងបរិស្ថាន និងបានយកសំណល់រាវ ទៅចាក់ចោលពាសវាលពាសកាល នៅតាមជើងភ្នំ បង្កឱ្យហូរចូលប្រភពទឹកសាធារណៈ ប៉ះពាល់គុណភាពទឹក និងជីវចម្រុះ និងមានក្លិនឈ្ងៀមយ៉ាងខ្លាំង។ ជាក់ស្តែងក្រុមការងារបានធ្វើការតេស្តបឋម ឃើញថា pH=4.46 (ពុំអនុលោមតាមស្ដង់ដារកំណត់នោះទេ) និងបានយកសំណាកសំណល់រាវចំនួន១ សំណាកមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឃើញមានស្លាកស្នាមហូរសំណល់រាវចាក់ចូលទៅអូរ ដែលស្ថិតនៅក្បែររណ្ដៅចាក់សំណល់រាវ ចម្ងាយប្រមាណ ៥០០ម៉ែត្រ។
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុន
១. ត្រូវផ្អាកដំណើរការក្រុមហ៊ុនជាបន្ទាន់ទោះរូបភាពណាក៏ដោយ។
២. ត្រូវបូមសំណល់រាវដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ ឱ្យបានរួចរាល់មុនថ្ងៃទី១០ ថ្ងៃសីហា ឆ្នាំ២០២៦។ ការងារនេះ ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធតាមដានការអនុវត្តរបស់ក្រុមហ៊ុន។
៣. ត្រូវធ្វើការស្ដារប្រឡាយ ដែលក្រសួងធនធានទឹក និងឧតុនិយមបានជីក ឱ្យវិលទៅរកសភាពដើមវិញ។
៤. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៥. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
៦. ត្រូវគ្រប់គ្រងសំណល់រឹង និងទុកដាក់ធ្យូងថ្ម ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៧. ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
៨. ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។













-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង