ព័ត៌មាន
កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២
ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយបណ្តាមេដឹកនាំប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា នឹងអញ្ជើញមកចូលរួមសន្និសីទនេះ។ មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទដ៏មានសារសំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ BTV ថា សម្រាប់ស្ថាប័ននីតិប្បញ្ញតិ រួមទាំងស្ថាប័ននីតិប្រតិបត្តិ គឺបានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។ ហើយសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសមួយដែលធ្លាប់តែឆ្លងកាត់នៅភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ប៉ុន្តែកម្ពុជាបានក្លាយជាប្រទេសមួយដែលមានសន្តិភាពនៅឆ្នាំ១៩៩៨ ពេលនោះជាឱកាសដែលកម្ពុជាបានពង្រីកខ្លួនទៅកាន់អន្តរជាតិជាបន្តបន្ទាប់ ចូលក្នុងអង្គការតំបន់ អង្គការអន្តរជាតិនានា និងរៀបចំជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលៗនានាដែលបានធ្វើកន្លងមក។ តាមរយៈព្រឹត្តិការណ៍នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺជាឱកាសបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការបង្ហាញទៅកាន់ពិភពលោកទាំងមូលថា កម្ពុជាគឺជាប្រទេសមួយដែលមានស្ថេរភាព ហើយអាចចូលរួមចំណែកនៅក្នុងការដោះស្រាយបង្ហាញរបស់ពិភាពលោកបាន ពោលគឺពីប្រទេសដែលធ្លាបតែពិភពលោកចូលរួមដោះស្រាយបញ្ហារបស់កម្ពុជា ក៏ប៉ុន្តែកម្ពុជាប្រែក្លាយពីប្រទេសមួយដែលចូលរួមចំណែកយ៉ាងសកម្មនៅលើឆាកអន្តរជាតិក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាពិភពលោក ជាពិសេសគឺការលើកកម្ពស់នៅការអនុវត្តពហុភាគីនិយម និងច្បាប់អន្តរជាតិដែលកម្ពុជាតែងតែប្រកាន់ភ្ជាប់ ហើយក៏ទទូចឲ្យបណ្តាប្រទេសនានាប្រកាន់នៅជំហរអនុវត្តច្បាប់អន្តរជាតិឲ្យបានជាក់លាក់ និងការលើកកម្ពស់នៅពហុភាគីនិយម ដែលនាពេលបច្ចុប្បន្នពិភលោកកំពុងតែមានបញ្ហាដោយសារតែការដើរទៅរកឯកតោភាគីនិយម និងការមិនផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ។ ដូច្នេះវេទិកាសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺជាឱកាសដែលបណ្តាថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិជួបប្រជុំគ្នាផ្តល់ជាគំនិត និងផ្តល់ជាទឡ្ហីករណ៍ និងអំពាវនាវឲ្យមានការគោរពទៅលើច្បាប់អន្តរជាតិ ក៏ដូចជាពហុភាគីនិយម។
អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទដ៏មានសារសំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។ ហើយមូលបទដ៏សំខាន់នេះ ធ្វើយ៉ាងណាឲ្យបណ្តាប្រទេសទាំងអស់នាំគ្នាពង្រឹងច្បាប់អន្តរជាតិឡើងវិញ ហើយបើមិនដើរតាមច្បាប់អន្តរជាតិទេ គឺពិភពលោកនឹងជួបបញ្ហាអស្ថេរភាព ឬក៏គ្មានសណ្តាប់ធ្នាប់។ ពិភពលោកនាពេលបច្ចុប្បន្នជួបបញ្ហាច្រើនដូចជាសង្គ្រាមកើតឡើងនៅអ៊ុយក្រែនរវាងរុស្ស៊ី សង្គ្រាមនៅមជ្ឈឹមបូព៌ា សហរដ្ឋអាម៉េរិក អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀត រួមទាំងបញ្ហាសង្គ្រាមរវាងកម្ពុជាជាមួយនឹងថៃ ដែលថៃឈ្លានពានមកលើកម្ពុជា។ ហើយកម្ពុជាក៏កំពុងរងផលប៉ះពាល់ពីពិពលោកផង ហើយក៏រងផលប៉ះពាល់ដែលកើតឡើងចេញពីសង្គ្រាមព្រំដែនជាមួយនឹងថៃដែរ៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប