Connect with us

ព័ត៌មាន

និស្សិតអាហារូបករណ៍សម្ដេចតេជោ ប្ដេជ្ញាខំសិក្សា អភិវឌ្ឍជាតិ និងតបស្នងគុណនៃពន្លឺវិជ្ជា

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិត​ខំសិ​ក្សា ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន តបស្នងគុណសម្ដេចតេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ដែលផ្ដល់ឱកាសឱ្យពួកគេ ទទួលបានពន្លឺវិជ្ជា។

និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៦នេះ បានគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ សូមសម្ដេចមានសុខភាពល្អ ជន្មាយុ​យឺន​យូរ​ កម្លាំងមាំមួន បន្តរួមចំណែកបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ ទន្ទឹម​និងសារជូនពរ ក្រុមនិស្សិត បានបង្ហាញការដឹងគុណចំពោះឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា ដែល​សម្ដេចតេជោ ផ្ដល់ឱ្យ និងបង្ហាញការប្ដេជ្ញាចិត្ត តបស្នងគុណសម្ដេច ដោយខិតខំសិក្សា ដើម្បី​ចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចគោលដៅជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០។

សូម​ជម្រាបជូនថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃ​ខួប​កំណើត​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្នាក់ដឹកនាំ មន្រ្ដីរាជការ តាមក្រសួងស្ថាប័នរដ្ឋ វិស័យ​ឯកជន និងប្រជាពលរដ្ឋ បានផ្ញើសារគោរពជូនពរសម្ដេចតេជោ ដើម្បីបង្ហាញ​ពី​ការ​គោរព​ដឹង​គុណ ចំពោះវីរភាព ការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់សម្ដេច ក្នុងបុព្វហេតុ​រំដោះជា​តិ​ កសាងជាតិ និងថែរក្សាសុខសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះ នាំឱ្យកម្ពុជា​បន្ត​បោះ​ជំហាន​ទៅ​មុខយ៉ា​ង​ស្វាហាប់លើការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia