ព័ត៌មាន
៧ខែឆ្នាំនេះកម្ពុជាបានចំណូលជាង២០លានដុល្លារ ពីការលក់សំបុត្រជូនទេសចរចូលទស្សនារមណីយដ្ឋានអង្គរ
កម្ពុជាទទួលបានចំណូលប្រមាណជាង ២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរចំនួន៤២៨ ២២៣នាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ៧ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ២៩.០៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៤២៨ ២២៣នាក់ ថយចុះ៣០.៧៩%។
បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៦នេះ ចំនួនភ្ញៀវសរុប៖ មានភ្ញៀវទេសចរបរទេសចំនួន ៤២៨ ២២៣ នាក់ បានទិញសំបុត្រចូលទស្សនា។ ចំនួនភ្ញៀវទេសចរមានការថយចុះ ៣០,៧៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទឹកប្រាក់ប្រមូលបានមានការថយចុះ ២៩,០៣% បើធៀបនឹងរយៈពេល ៧ ខែដូចគ្នាកាលពីឆ្នាំទៅ។
ក្រៅពីចំណូលដែលទទួលបានពីប្រាសាទអង្គរ គ្រឹះស្ថានអង្គរក៏បានដកប្រាក់ឧបត្ថម្ភមួយផ្នែកពីការលក់សំបុត្រនេះ ដើម្បីចូលរួមចំណែកជួយដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាផងដែរ។ ក្នុងនោះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៦ មានចំនួន ៨៥៦ ៤៤៦ដុល្លារ៕











-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ