ព័ត៌មាន
សម្ដេចធិបតី៖ ក្រោមម្លប់សន្តិភាព ២៨ឆ្នាំមកនេះ កម្ពុជាពូនជ្រំសមិទ្ធផលជាច្រើន និងកំពុងបង្កើតបន្ថែមទៀត
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រោមម្លប់សន្តិភាព រយៈពេលង ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានពូនជ្រំសមិទ្ធផលជាច្រើន និងកំពុងបង្កើតបន្ថែមទៀត។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបាន បង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត និងសម្ពោធអគារសិក្សាថ្មីរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងអបអរសាទរចំពោះនិស្សិត មាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលជាការសមិទ្ធផលកើតចេញពីការប្រឹងប្រែងរួមគ្នា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធថ្មី រួមមាន អគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពឥតឈប់ឈរ និងការប្ដេជ្ញាចិត្តយ៉ាងក្លៀវក្លារបស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ដ៏ពិតប្រាកដមួយនៅកម្ពុជា។
សម្ដេចធិបតីបានថ្លែងថា៖«ក្រោមម្លប់សុខសន្តិភាពពេញលេញ ទូទាំងប្រទេស ក្នុងរយៈពេលជិត ២៨ ឆ្នាំនេះ កម្ពុជា បានពូនជ្រំសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនរាប់មិនអស់ និងកំពុងបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានការណ៍នយោបាយ, សង្គម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ»។
សូមបញ្ជាក់ថា ក្នុងរយៈពេល ២៨ ឆ្នាំកន្លងមកនេះ (គិតចាប់ពីការទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះក្នុងឆ្នាំ ១៩៩៨) កម្ពុជាបានស្តារ និងពូនជ្រំសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយកំពុងបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍជាតិ។
សមិទ្ធផលលេចធ្លោក្នុងរយៈពេល ២៨ ឆ្នាំមកនេះ រួមមានដូចជា ការរកបាននូវ សន្តិភាព និងឯកភាពជាតិ ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងបង្រួបបង្រួមទឹកដីក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ក្រៅពីនេះ កំណើនសេដ្ឋកិច្ចជាតិ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឆ្ពោះទៅរកចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ចំណែក ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង រាជរដ្ឋាភិបាលបានសាងសង់ស្ពានឆ្លងកាត់ទន្លេធំៗ ផ្លូវជាតិ តភ្ជាប់រាជធានីទៅគ្រប់បណ្តាខេត្ត និងតំបន់ព្រំដែនជាដើម៕















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ