ព័ត៌មាន
គណបក្សនយោបាយ មានសុទិដ្ឋិនិយមដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភានៃអន្តរសភានាចុងខែសីហានេះ
ប្រធានគណបក្សនយោបាយនានាមានសុទិដ្ឋិនិយមដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាជាលើកទី២ នៅចុងខែសីហានេះ។ តាមរយៈសន្និសីទនេះ ប្រទេសកម្ពុជានឹងទទួលបានផលវិជ្ជមានជាច្រើន។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី០៦ខែសីហានេះ បានប្រាប់BTVថា«សម្រាប់ខ្ញុំយល់ឃើញថា មានកក្តាចំនួន៤ចំណុច ដែលជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវការរៀបចំធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលក្នុងនោះរួមមាន៖ ទី១.ប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខល្អពេញលេញ ទី២.ភាពរីកចម្រើន និងភាពសកម្មផ្នែកការទូតសភា ទី៣.បទពិសោធខ្ពស់លើការបញ្ចប់ជម្លោះ និងការកសាងសន្តិភាព និងទី៤.មានសមត្ថភាពខ្ពស់ក្នុងការរៀបចំឱ្យមានសុខសុវត្ថិភាពក្នុងដំណើរសន្និសីទ»។ លោកបន្តថា«ទាំង៤ចំណុចនេះ គឺជាទំនុកចិត្ត និងសុវត្ថិភាពដ៏ខ្ពស់បំផុតរបស់ឥស្សរជនជាន់ខ្ពស់ក៏ដូចជាស្ថាបនិកនីតិប្បញ្ញាត្តិ ដែលអញ្ជើញមកចូលរួមក្នុងសន្និសីទដែលប្រទេសកម្ពុជារៀបចំ ហើយ តាមរយៈសន្និសទីនេះ ប្រទេសកម្ពុជានឹងមានកិត្យានុភាពកាន់តែខ្លាំងទៅលើឆាកអន្តរជាតិ»។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានលើកឡើងថា «នៅពេលខាងមុខនេះ ប្រទេសកម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ដែលបានឆ្លុះបញ្ចាំថា ប្រទេសកម្ពុជាមានភាពស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ក្នុងនាមប្រទេសមួយជាសមាជិកនៃអង្គការសហប្រជាជាតិ ជាពិសេសទាក់ទងនឹងយន្តការច្បាប់»។
លោកបានបន្តថា «យន្តការច្បាប់ជាទូទៅបណ្តាប្រទេសមួយចំនួនតែងតែគិតថា បណ្តាប្រទេសខ្លះ ក្រីក្រហ្នឹង គឺយន្តការច្បាប់មានការទន់ខ្សោយ មានការខ្វះខាត តែការពិតយន្តការច្បាប់នៅក្នុងពិភពលោកក៍ដូចជាប្រទេសកម្ពុជាវាមិនមែនជាការខ្វះខាតអីទេ មានន័យថា ការធានានៃការអនុវត្តច្បាប់នៃនិរន្តរភាពច្បាប់ តាមរយៈយើងរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញថាប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជាយើងចាប់ផ្តើមពង្រឹងទៅមុខបន្តទៀត ដើម្បីទទួលបានការគាំទ្រជាអន្តរជាតិ»។
ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ដោយមានបណ្តាមេដឹកនាំប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា នឹងអញ្ជើញមកចូលរួមក្នុងសន្និសីទនេះ។ មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទដ៏មានសារសំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។
គួរបញ្ជាក់ដែរថា សន្និសីទប្រធានសភានៃអន្តរសភាគឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានា ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល៕ អត្ថបទ៖ទូច សោភ័ណ

-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ