Connect with us

ព័ត៌មាន

ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​

បេឡាជាតិ​សន្តិសុខ​សង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្ត​សញ្ញា​ណ​ស្វ័យ​ប្រវត្តិ ប.ស.ស. (AIM NSSF) នៅ​តាម​មូល​ដ្ឋាន​សុ​ខាភិបាលចំនួន ១៤ទី​តាំង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​ការ​រង់​ចាំ​យូរ​របស់​បង​ប្អូ​ន​សមាជិក ប.ស.ស. នៅ​ពេលមកប្រើប្រា​ស់សេវាកម្មនៅតាមម​ន្ទីរពេទ្យ។

បើ​តាម​លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ​ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់​ម៉ែត, មន្ទី​រ​ពេទ្យ​ជាតិ តេជោ​សន្តិភាពមន្ទី​រពេទ្យ​ព្រះអង្គ​​ឌួង, មន្ទី​រពេទ្យព្រះកេ​តុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុ​សុ​មៈ, មន្ទីរ​ពេទ្យកុមារជាតិ, មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យ​ព្រះសីហនុមណ្ឌលនៃក្តី​សង្ឃឹម, វិទ្យាស្ថា​នជាតិ សុខ​ភាពសា​ធារណៈ, មជ្ឈ​មណ្ឌ​ល​ជាតិ គាំ​ពារមា​តា និង​ទារក, មជ្ឈ​មណ្ឌលជា​តិ កំចាត់​រោគ​របេង និង​ហង់​សិន, មន្ទីរ​ពេទ្យ បង្អែក​ខេត្ត​កំពង់​ចាម, មន្ទី​រ​ពេទ្យ បង្អែក​ខេត្ត​សៀម​រាប។

លោកបន្តថា «ការ​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្តសញ្ញាណ​ស្វ័យប្រ​វត្តិ ប.ស.ស. (AIM NSSF)”​ គឺជាជំហានមួ​យក្នុងកា​រធ្វើទំ​នើប​កម្ម​សេ​វា​សា​​ធារ​ណៈរបស់ ប.ស.ស. ដើម្បី​ផ្តល់ភាព​ងាយ​​ស្រួល​ រហ័ស និងមា​នប្រសិទ្ធភាពជាង​មុន និងជំរុញ​ការប្រើប្រា​​ស់បច្ចេក​វិទ្យា​ឌីជីថល​​ក្នុង​ការ​ផ្តល់​​សេ​វា​ជូនប្រជាពលរដ្ឋឱ្យកាន់​តែមានប្រ​សិទ្ធភាព»។

គួរបញ្ជាក់​ផងដែរ​ថា ម៉ាស៊ីន​បញ្ជាក់អត្តសញ្ញាណ​ស្វ័យប្រវត្តិ ប.ស.ស. មាន​សារៈប្រយោជន៍ជា​ច្រើន​រួ​​មមាន សមាជិកអាចព្រីន​ទម្រង់ប្រាស់​សេវា​ដោយ​ខ្លួន​ឯង, សេ​វាលឿន រហ័ស និងទា​ន់​ពេល​វេ​លា​ (មិន​ខកខា​នការពិនិត្យ), កាត់​បន្ថយកា​​រក្លែង​បន្លំ (ករណី​ខ្ជីកា​តបង​ប្អូន សា​ច់ញាតិ-មិត្ត​ភក្តិ​​មក​ប្រើ​ប្រាស់​)។

លើសពីនេះ សមាជិក​ទាំងអស់ អាច​ទទួលសេវាតាម​លំដាប់ (អ្នកមកមុ​នទទួល​សេវា​មុន), មន្ទីរ​ពេទ្យ​មិនចាំបា​ច់ធ្វើកា​រចុះឈ្មោះម្ដ​ងទៀត, ផ្ដល់​ភាព​រហ័យ​ដល់​ការទូទាត់​ដល់​មូលដ្ឋាន​សុខា​ភិបាល ​(ពេលភ្ជា​ប់​ប្រព័ន្ធគ្នា)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia