ព័ត៌មាន
អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
អគារសិក្សា១ខ្នង មានកម្ពស់ ៣ជាន់, ទទឹង ៩ម៉ែត្រ, បណ្តោយ ២៧.៥ម៉ែត្រ នៃវិទ្យាល័យ អប់រំពិសេសក្រុងតាខ្មៅ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះដែរ បានរៀបចំតាមបែបព្រះពុទ្ធសាសនា ដោយរៀបចំគ្រឿងសក្ការបូជាជូនដល់ម្ចាស់ទឹកម្ចាស់ដី និងអារក្សអារ័ក្សទេវតា ដើម្បីសុំខមាទោស និងសុំការអនុញ្ញាតប្រើប្រាស់ទីតាំងសាងសង់ឱ្យបានសុខសប្បាយ។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានឱ្យដឹងថា៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់, ទទឹង ៩ម៉ែត្រ, បណ្តោយ ២៧.៥ម៉ែត្រនេះ មានបន្ទប់បណ្ណាល័យ បន្ទប់ផ្ចង់អារម្មណ៍ បន្ទប់ផ្នែកលំនឹងសិរីរាង បន្ទប់កុំព្យូទ័រ បន្ទប់រៀន និងមានសាលបណ្ដុះបណ្ដាលប្រជុំគ្រូ និងប្រជុំអាណាព្យាបាលផងដែរ។ លោកនាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បន្ថែមថា៖ អគារសិក្សានេះមានអត្ថប្រយោជន៍សម្រាប់កុមារដែលពិការភាពសតិបញ្ញា និងអូទីស្សឹម មានបំណងសិក្សាប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីទំនៀមទំនាប់ របស់ប្រទេសកម្ពុជា ពួកគាត់អាចចូលសិក្សានៅបណ្ណាល័យនេះបាន ពីព្រោះកុមារពិការភាពសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានការចងចាំល្អណាស់ ហើយសម្រាប់កុមារដែលមានអាកប្បកិរិយា អគារសិក្សានេះមានបន្ទប់សម្រាប់ផ្ចង់អារម្មណ៍ ដើម្បីកាត់បន្ថយអាកប្បកិរិយារបស់ពួកគាត់ម្ដងៗ មានបន្ទប់លំនឹងសិរីរាង ដើម្បីរក្សាលំនឹងពួកគាត់ឱ្យបានល្អ ហើយអាណាព្យាបាលក៏អាចចូលរួមសិក្សានៅក្នុងបណ្ណាល័យនេះបានដែរ សម្រាប់សាលប្រជុំគឺដើម្បីបណ្ដុះបណ្ដាលដល់អាណាព្យាបាលដែលត្រូវការរៀនសូត្រ ថែទាំ ការយកចិត្តទុកដាក់ និងការបង្រៀនរបស់កូនៗរបស់ពួកគាត់។ ឆ្លៀតក្នុងឱកាសនោះដែរលោកនាយកសាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់បំផុតចំពោះក្មួយៗ និងក្មេងៗ ដែលពិការភាពសតិបញ្ញា និងអូទីស្សឹម បានចូលរៀនគ្រប់ៗគ្នាដូចកុមារដទៃ ស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា។










-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨