Connect with us

ព័ត៌មាន

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹង-ពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យការពារជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងនាយឧត្តមសេនីយ៍ DATO SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានជួបពិភាក្សាគ្នា នាព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦នេះ ដោយក្នុងកិច្ចជំនួបនេះភាគីទាំងពីរបានប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យការពារជាតិ មុនពេលការឈានចូលមកដល់ខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងម៉ាលេស៊ីនៅឆ្នាំ ២០២៧ខាងមុខនេះ ។

នៅក្នុងកិច្ចជំនួបនោះដែរ ភាគីទាំងពីរបានចាត់ទុកមិត្តភាពរបស់ប្រទេសទាំងពីរថា ជាមិត្តភ័ក្ត្រអាចទុកចិត្តបាន អាចធ្វើការរួមគ្នាដោយបើកចំហរនិងមានភាពស្មោះត្រង់ និងបានឯកភាពគ្នាជំរុញការរៀបចំឯកសារMOU របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរឲ្យបានឆាប់ និងមានសង្ឃឹមថាឯកសារនោះនឹងអាចចុះហត្ថលេខាបាន នៅក្នុងជំនួបលើកក្រោយនៅក្នុងកិច្ចប្រជុំ ADMM ADMM Plus នៅប្រទេសហ្វីលីពីន នាពេលខាងមុខនេះ។

ព្រមជាមួយនេះ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរក៍បានយល់ព្រមគ្នាលើការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យជួយសង្គ្រោះគ្រោះមហន្តរាយ វិស័យវេជ្ជសាស្ត្រយោធា វិស័យថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងកិច្ចការផ្សេងៗទៀត ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចគ្នា រវាងនាយទាហានវ័យក្មេងជាថ្នាក់ដឹកនាំជំនាន់ក្រោយផងដែរ។

ភាគីទាំងពីរក៍បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសភាពការណ៍តំបន់ និងសភាពការណ៍ពិភពលោក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ពិសេសតួនាទីសំខាន់របស់ប្រទេសម៉ាលេស៊ីក្នុងការជ្រោមជ្រែងគោលការណ៍មជ្ឈភាពអាស៊ាន ការរួបរួមគ្នាកសាងភាពធន ការសម្របសម្រួលដោះស្រាយបញ្ហា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕អត្ថបទបាន ចក់

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia