Connect with us

ព័ត៌មាន

ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងមន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតអាមេរិកប្រចាំភ្នំពេញអញ្ជើញទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សារមន្ទីរជាតិកម្ពុជា បានទទួលស្វាគមន៍លោកស្រីGina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញសរុបចំនួន៧រូប។

គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា រួមទាំងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនិងទទួលបានជោគជ័យ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិវប្បធម៌ របស់ប្រទេសទាំងពីរ។

ទស្សនកិច្ចនេះ នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនេះ បន្តផ្តល់ជូនដល់អ្នកជំនាន់ក្រោយ៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia