ព័ត៌មាន
ការប្រឡងក្នុងខេត្តព្រំដែន ឧត្តរមានជ័យ និងព្រះវិហារ ដំណើរការទៅដោយស្ងៀមស្ងាត់ និង រលូនល្អ
ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបើកដំណើរការប្រឡងដូច ខេត្តឯទៀតដែរដោយដំណើរការរលូន និងស្ងៀមស្ងាត់ ខណៈដែលបេក្ខជនក៏បានបង្ហាញ ទំនុកចិត្តនៃការប្រឡងជាប់ ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីដំណើរការបើកវិញ្ញាសារប្រឡងសញ្ញាបក្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៦ នៅមណ្ឌលវិឡាល័យតេជោសែនសំរោង នាព្រឹកថ្ងៃទី១០សីហាឆ្នាំ២០២៦។

ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមានវត្តមានប្រឡងនៅពេលនេះ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រកន្លងមកបញ្ចេញឲ្យអស់នៅពេលនេះ ដើម្បីឆ្លងបន្តដំណើរទៅកាន់ឧត្តមសិក្សា។
អាណាព្យាបាលបេក្ខជន ដែលមកផ្តល់កម្លាំងចិត្តដល់កូនៗ រំពឹងថាកូនៗនឹងប្រឡងជាប់ទទួលបានលទ្ធផលល្អប្រសើរ បើទោះបីជាខេត្តជាប់ព្រំដែនមួយនេះ មានការយារយីពីប្រទេសជិតខាងយ៉ាងណាក្តីនោះ ក៏មិនរំខានដល់ការប្រឡងរបស់កូនៗរបស់ពួកគេនាពេលនេះ ។
ចំណែក លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ដព្រះវិហារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័អនុវិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ ខេត្ដព្រះវិហារ ។
លោកស្រីបានឱ្យដឹងថា បេក្ខជនមកពីវិទ្យាល័យនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ មានចំនួនចំនួនបីវិទ្យាល័យ រួមមាន វិទ្យាល័យហ៊ុនសែន ជាំក្សាន្ដ វិទ្យាល័យស្រអែម និងវិទ្យាល័យខេមរៈតេជោ ដោយមានបេក្ខជនប្រឡង ចំនួន២៤០នាក់ ខណៈដែលនៅទូទាំងខេត្ដព្រះវិហារមានចំនួន១៩៥២នាក់
លោកស្រីបន្ដថា ការប្រឡងបាក់ឌុបនេះ មានដំណើរការល្អប្រសើរនៅថ្ងៃទីមួយនេះ ដោយមានបេក្ខជនមកប្រលងប្របកដោយឆន្ទះមុះមុត និងមានទឹកមុខប្រកបដោយក្ដីរីករាយ។
សូមបញ្ជាក់ថា ខេត្ដព្រះវិហារ មានមណ្ឌលប្រឡងចំនួន៤ និង ៧៩បន្ទប់ រួមមាន៖ ១-មណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ២-មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ៣ មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែនត្បែងមានជ័យ និងមណ្ឌលសាលាបឋមសិក្សាត្បែងមានជ័យ ។ លោកស្រីបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវប្រឹងប្រែងបំពេញរាល់លំហាត់លើសន្លឹកកិច្ចការរបស់ខ្លួនប្រុងប្រយ័ត្ន និងគោរពទៅតាមបទបញ្ជាប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញឲ្យឱ្យបានខ្ជាប់ខ្ជួន «អ្នកចេះ គឺជាប់»៕



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ