ព័ត៌មាន
ក្រុមអ្នកធាក់ស៊ីក្លូ ប្រកាសហែរក្បួនធាក់ស៊ីក្លូអបអរថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បណ្តាពលរដ្ឋប្រកបរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ប្រកាសនាំគ្នាធាក់ស៊ីហែរក្បួន ពីរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមគាំទ្រ និងអបអរសាទរ ថ្ងៃជាប្រវត្តិសាស្ត្របើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែសីហានេះថា នៅថ្ងៃទី៥ ខែសីហានេះ នៅក្នុងសមាគមរបស់លោក នឹងធ្វើការប្រមូលផ្តុំអ្នកប្រកបរបរធាក់ស៊ីក្លូ ប្រមាណជិត៣០០នាក់ ចូលរួមធ្វើការហែរក្បួនធាក់ស៊ីក្លូខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ក្រុងតាក្រុងខេត្តកណ្តាល ដើម្បីចូលរួមបង្ហាញមុខរបរធាក់ស៊ីក្លូដឹកអ្នកដំណើរបែបបុរាណរបស់ខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពលរដ្ឋប្រកបរបរធាក់ស៊ីក្លូលើកឡើងថា ជាក់ស្តែងក្រុមអ្នកធាក់ស៊ីក្លូទាំងអស់គ្នា ពិតជាមានការសប្បាយចិត្តធាក់ស៊ីក្លូហែរក្បួនអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានជីកជាផ្លូវការនៅថ្ងៃទី៥ ខែសីហានេះ ដោយសារនៅពេលដែលព្រែកជីកហ្វូណនតេជោ បើកដំណើរការប្រើប្រាស់នឹងនាំភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទស្សនាកម្ពុជាតាមច្រកផ្លូវទឹកនេះ ហើយមុខរបរធាក់ស៊ីក្លូដឹកភ្ញៀវទេសចរអន្តរជាតិទស្សនារាជធានីភ្នំពេញ ក៏នឹងមានការរីកចម្រើនដែរ។
សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការបើកការដ្ឋានសាងសង់ជីកព្រែកហ្វូណនតេជោ នៅតាមក្រសួងស្ថាប័នរដ្ឋ ឯកជន សាលារៀន រោងចក្រ វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហាសាសនា ស្នាក់ការស៊ូរ៉ាវ និងបណ្តាមន្ទីរជុំវិញរាជធានីខេត្តទូទាំងប្រទេសនឹងធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដោយបន្លឺជាសំឡេងឲ្យបានកងរំពងព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហានេះ វេលាម៉ោង ៩និង០៩នាទីព្រឹក៕





អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា