ព័ត៌មាន
សម័យកាលសម្ដេចធិបតី កម្ពុជាទទួលបានមេដាយមាសពិភពលោកចំនួន ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ
ភ្នំពេញ ៖ ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលកម្ពុជាទើបចប់សង្គ្រាម និងមានសន្តិភាពជាង ២០ ឆ្នាំប៉ុណ្ណោះនោះ អាចដណ្ដើមបានមេដាយមាសពិភពលោករហូតដល់ ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាហាប់គីដូ បើទោះជាកម្ពុជាខ្វះខាតធនធានទាំងថវិកា និងធនធានមនុស្សក្ដី។

មេដាយមាសទាំង ១២ គ្រឿងនេះ កម្ពុជាដណ្ដើមបានពីការប្រកួត World I.H.F Hapkido Championships 2024 ដែលរៀបចំធ្វើនៅប្រទេសថៃពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ក្រៅពីមេដាយមាស កម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ ១៣ គ្រឿង និងសំរឹទ្ធចំនួន ១៥ មេ ដាយបន្ថែមទៀតផងដែរ ពីកម្មវិធីប្រកួតលំដាប់ពិភពលោកមួយនេះ។
ហាប់គីដូ ជាក្បាច់គុនចម្រុះមួយដែលត្រូវបានបង្កើតឡើងនៅប្រទេសកូរ៉េសម័យបុរាណ។ អំឡុងសម័យបុរាណ ព្រឹទ្ធាចារ្យក្បាច់គុនកូរ៉េបានប្រជុំគ្នារៀបចំបង្កើតឡើងជាក្បាច់គុនពិសេសមួយ គឺហាប់ គីដូ ដើម្បីបម្រើឱ្យវិស័យការពារនៅក្នុងព្រះបរមរាជវាំង។ ក្បាច់គុននេះរួមបញ្ចូលគ្នាទាំងស្នៀតប្រយុទ្ធ, ចំបាប់, បោក, កាច់ រួមទាំងការប្រើអាវុធពិសេសៗជាច្រើនទៀត។

ក្បាច់គុននេះបានហូរចូលមកកម្ពុជានៅអំឡុងចុងទសវត្សរ៍ ១៩៦០ និងមានអ្នកនិយមហាត់ច្រើន លើកលែងតែអំឡុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ ក្រោយការរលំដួលនៃរបបខ្មែរក្រហម ក្បាច់គុននេះ មានការនិយមហាត់ឡើងវិញច្រើន ប៉ុន្តែមិនសូវមានការបង្ហាញជាសាធារណនោះទេ ដោយ សារជាក្បាច់គុន ដែលងាយបង្កគ្រោះថ្នាក់ដល់គូប្រយុទ្ធ។ ក្បាច់គុននេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យមាននៅក្នុងវិញ្ញាសាប្រកួតរបស់កីឡាអូឡាំពិកផងដែរ។ ការប្រកួត World I.H.F Hapkido Championships 2024 គឺសម្រាប់តែកីឡាករក្បាច់គុនហាប់គីដូ ដែលដឹងពីស្នៀត និងគ្រោះថ្នាក់គ្រប់បែបយ៉ាងនៅក្នុងកីឡានេះប៉ុណ្ណោះ ទើបអាចចូលរួមប្រកួតបាន។
លទ្ធផលនៃការប្រកួតជើងឯកពិភពលោកនៅថៃនាពេលថ្មីៗកន្លងមកនេះ គឺជាមោទនភាពមួយរបស់កម្ពុជានៅក្នុងសម័យកាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
ដោយ៖ គង់ ឌិន







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧