Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពវឌ្ឃនភាពជាក់ស្តែងលើដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានដឹងពីបញ្ហាប្រឈមនានា ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ឌីណា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​ដែលជាម្ចាស់ស្រែ និងមានប្រសាសន៍​លើកឡើងបង្ហាញនូវបទពិសោធន៍​ល្អៗ​ក្នុងការធ្វើកសិកម្ម​ប្រកប​ដោយបច្ចេកទេសស្របតាមស្តង់ដា​ដើម្បីឲ្យផលដំណាំស្រូវដែលបានធ្វើការ​សាបព្រោះ​ទទួលបានទិន្នផលល្អប្រសើរនៅពេលបងប្អូនទទួលផលនោះ និងមិនមានការខាតបង់។ក្នុងការចុះពិនិត្យនោះដែរឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះផលដំណាំស្រូវរបស់​បងប្អូនប្រជាពលរដ្ឋដែលបានទទួលផលល្អមានសន្ទូងបែកគុម្ភធំៗគួរជាទីពេញចិត្តបើទោះបីឆ្នាំនេះបញ្ហាអាកាសធាតុពេលខ្លះក៏អំណោយផលនិងពេលខ្លះ ក៏​មិនអំណោយផលយ៉ាងណាក្តី ក៏ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតែទទួលបានការដាំដុះដំណាំស្រូវទទួលបានទិន្នផលល្អប្រសើរផងដែរ។

យ៉ាងណាម៉ិញឯកឧត្តម រដ្ឋមន្រ្តីបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុន​សម្រេចចិត្តធ្វើការដាំដុះដំណាំកសិកម្មត្រូវធ្វើការជ្រើសរើសប្រភេទពូជស្រូវណាដែលពេលដាំដុះទៅទទួលបានតម្លៃថេរល្អក្នុងទីផ្សារផងដែរប្រសិនបើបងប្អូនសម្រេចចិត្តជ្រើសរើសពូជខុសនោះអាចប្រឈមនូវការខាតបង់ផងដែរ៕ ឃិន សារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia