ព័ត៌មាន
ពលរដ្ឋ៖ CLV DTA ផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជា
ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញរបាយការណ៍ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA រួចមក បានធ្វើឲ្យពលរដ្ឋតាមមូលដ្ឋាន មានការយល់ច្បាស់អំពីដំណើរការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA និងជំរុញខេត្តទាំងបួនរួមមាន៖ ខេត្តរតនាគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។
បើតាមពលរដ្ឋមកពីខេត្តកណ្តាល និងខេត្តព្រៃវែង បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែសីហានេះ បានថ្លែងថា នៅពេលនេះ យើងទាំងអស់គ្នាជាពលរដ្ឋតាមមូលដ្ឋាន មានយល់ច្បាស់ អំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើតឱកាសការងារ នៅតាមតំបន់ខេត្តទាំងបួនរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍បំពេញក្នុងក្របខ័ណ្ឌ CLV DTA និងធ្វើឲ្យខែ្សបន្ទាត់ព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសឡាវ និងវៀតណាម មានភាពរឹងម៉ាំ ជាខ្សែបន្ទាត់ព្រំដែនសន្តិភាព ទទួលស្គាល់គ្នា ហើយមិនជឿតាមការប្រឌិតព័ត៌មានមិនពិត ពីក្រុមពួកជ្រុលនិយម ធ្វើការដើម្បីបំពុលសង្គម។
សូមបញ្ជាក់ថា តាមបទបង្ហាញរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃម្សិលមិញ បានបញ្ជាក់ថា នៅក្នុងដំណើរការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោន កម្ពុជា ឡាវ វៀតណាម CLV DTA គឺប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានទំលាក់ថវិកាជាតិសម្រាប់អភិវឌ្ឍតំបន់ខេត្តទាំង៤នោះរបស់កម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយសម្រាប់ការអភិវឌ្ឍន៍ក្នុងក្របខណ្ឌ CLV DTA វិញ គឺជាការបន្ថែមនូវអត្ថប្រយោជន៍ ប្រសិទ្ធភាពការតភា្ជប់គ្នាទំនាក់ទំនងទីផ្សារ ការដឹកជញ្ជូនដោះដូរទំនិញ នាំចូល នាំចេញ បង្កើតឱកាសវិនិយោគ បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់នោះ និងជំរុញកំណើនទេសចរជាតិ អន្តរជាតិទៅទស្សនាជាដើម៕

អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី