ព័ត៌មាន
ពលរដ្ឋចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើតចូលមករាជធានីភ្នំពេញវិញជាបណ្តើរៗ
ប្រជាពលរដ្ឋដែលបានចាកចេញ ពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត កំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ បានចាប់ផ្តើមធ្វើដំណើរតាមរថយន្តក្រុង ចូលមករាជធានីភ្នំពេញវិញ ជាបណ្តើរៗ។ មកដល់រាជធានីភ្នំពេញវិញដោយស្នាមញញឹម ស្នាមញញឹមដែលមិនបាច់ចំណាយថវិកាលើការធ្វើដំណើរទៅមក ស្នាមញញឹមចំពោះសេវាកម្ម និងសុវត្ថិភាពដែលទទួលបានពីការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ។
នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦នេះ រថយន្តក្រុងដែលដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃចាកចេញ ទៅតាមស្រុកកំណើត បានចាប់ផ្តើមដឹកជញ្ជូនពួកគាត់វិលត្រឡប់ចូលមករាជធានីភ្នំពេញវិញ ជាបណ្តើរៗហើយ។ ជាក់ស្តែងនៅទីតាំងចំណតរថយន្តក្រុង ឬស្សីកែវ នាព្រឹកនេះ ជាទីតាំងទៅកាន់ទិសដៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ក៏បានដឹកជញ្ជូនប្រជាពលរដ្ឋពីស្រុកកំណើតចូលមកដល់ទីតាំង ចំណតវិញដែរ។ នៅព្រឹកនេះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកដល់មុនគេ គឺប្រជាពលរដ្ឋដែលវិលត្រឡប់ពី ខេត្ត កំពង់ឆ្នាំង។
ប្រជាពលរដ្ឋម្នាក់ ចុះពីរថយន្តក្រុងដោយស្នាមញញឹម។ ស្នាមញញឹម ព្រោះពួកគេពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិ បាល តែងផ្តល់ជូនកំឡុងពេលបុណ្យទាន។ ពួកគេពេញចិត្តជាខ្លាំង ដែលអាចធ្វើដំណើរទៅមកដោយមិនគិតថ្លៃ ពេញចិត្តចំពោះសេវាកម្ម និងសុខសុវត្ថិភាពចំពោះការធ្វើដំណើរទៅមក។
ការធ្វើដំណើរចូលមករាជធានីភ្នំពេញវិញ តាមរថយន្តក្រុងរដ្ឋដោយមិនគិតថ្លៃ នឹងមានចំនួនច្រើន នៅថ្ងៃទី ១៣ ខែ តុលា ព្រោះជាថ្ងៃចុងក្រោយ ដែលរដ្ឋាភិបាល អនុញ្ញាតសម្រាប់ការធ្វើដំណើរដោយមិនគិតថ្លៃ។ គួរបញ្ជាក់ថា ជា រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងផ្តល់ជូនការធ្វើដំណើរដោយមិនគិតថ្លៃ សម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាពេលវេលាប្រជាពលរដ្ឋខ្មែរ តែងទៅលេងស្រុកកំណើតរបស់ខ្លួន៕ អត្ថបទ៖ គឹមហុក











-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី