ព័ត៌មាន
ពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ
ប្រជាពលរដ្ឋខ្មែរ បានត្រឡប់ពីតាមបណ្តាស្រុកកំណើតនានា ក្នុងឱកាសភ្ជុំបិណ្ឌនេះ ចូលមករាជធានីភ្នំពេញវិញដោយទឹកមុខសប្បាយរីករាយ ដោយការប្រើប្រាស់សេវារថយន្តក្រុងឥតគិតប្រាក់។

ប្រជាពលរដ្ឋ ដែលបានមកដល់រាជធានីភ្នំពេញ បានប្រាប់BTVថា ពេលបានទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ និងបានទៅវត្តវ៉ាជាមួយសាច់ញាតិពិតជាសប្បាយរីករាយ ដោយសង្កេតឃើញថា នៅតាមបណ្តាស្រុកកំណើតនីមួយៗរីករាយគ្រប់ៗគ្នា ពិសេសនៅតាមបណ្តាវត្តអារាមសុទ្ធតែមានប្រជាពលរដ្ឋនាំគ្នាទៅធ្វើបុណ្យទានក្នុងឱកាសភ្ជុំបិណ្ឌយ៉ាងច្រើនកុះករ។

ប្រជាពលរដ្ឋ បានប្រាប់បន្តថា អ្វីដែលធ្វើឱ្យពួកគេ កាន់តែរីករាយថែមទៀតនោះ គឺបានជិះរថយន្តក្រុងទំាងទៅស្រុក និងត្រឡប់មកភ្នំពេញវិញ ដោយមិនអស់ថវិកាសោះឡើយ ក្រៅពីនេះថែមទំាងទទួលបានទឹកសុទ្ធ និងភេសជ្ជៈទទួលទានដោយមិនអស់ថវិកាផងដែរ ដូចនេះពួកគេនាំគ្នាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់រថយន្តក្រុងជូនប្រជាពលរដ្ឋជិះទៅលេងស្រុក និងត្រឡប់មកភ្នំពេញវិញដោយមិនអស់ថវិកា ពិតជាសប្បាយរីករាយណាស់។

ចំណែកអ្នកបើកបររថយន្តក្រុង បានប្រាប់ដែរថា នៅពេលបានជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងបានដឹកមកភ្នំពេញវិញ គឺពួកគាត់ពេញចិត្ត ដោយសង្កេតឃើញប្រជាពលរដ្ឋសប្បាយរីករាយសើចសប្បាយ ហើយពលរដ្ឋបាននាំគ្នាអរគុណដល់ថ្នាក់ដឹកនាំដែលបានផ្តល់រថយន្តក្រុងឱ្យពួកគេបានជិះដោយមិនអស់ថវិកាប្រកបដោយផាសុកភាព និងសុខសុវត្ថិភាព ។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌេយៈពេល៣ថ្ងៃ រាជរដ្ឋាភិបាល បានផ្តល់សេវារថយន្តក្រុងឱ្យប្រជាពលរដ្ឋជិះទៅលេងស្រុកកំណើត និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ រយៈពេល៥ថ្ងៃដោយចាប់ពីថ្ងៃទី៩ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែតុលា ហើយក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ នៅតាមបណ្តាវត្តអារាមទំាងនៅភ្នំពេញ និងនៅតាមបណ្តាខេត្តសុទ្ធតែមានភាពសប្បាយរីករាយ និងមានប្រជាពលរដ្ឋច្រើនកុះករ ហើយប្រជាពលរដ្ឋដែលបានជិះរថយន្តក្រុងមានរាប់ម៉ឺននាក់ក្នុងមួយរដូវកាលបុណ្យទានម្តងៗ និងអាចសន្សំសោហ៊ុយរាប់លានដុល្លារដែរ៕ អត្ថបទ៖ គង់ រ៉េន


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី