ព័ត៌មាន
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុំករបានចូលទស្សនាប្រាសាទអង្គរវត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ និងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត ហើយបានសម្ដែងមោទនភាព ដែលពួកគេបានឃើញអ្នកទេសចរគ្រប់ជាតិសាសន៍ ដើរកម្សាន្ដរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេស ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ។
អ្នកទេសចរណ៍មកពីខេត្ដរតនគិរី ខេត្ដស្វាយរៀង ក៏ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃបុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលទស្សនាប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បានសម្ដែងទឹកមុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាពស្រស់បំព្រងនារដូវភ្លៀងផងដែរ។
ពួកគាត់បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេសបានឃើញកំពូលប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអភិរក្សប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេលបុណ្យភ្ជុំ ក៏ដូចជានៅតាមរមណីយដ្ឋានផ្សេងៗទៀត។ ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានអភិឌ្ឍន៍រមណីយដ្ឋានអង្គរបានល្អប្រសើរ និងមានសន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។
បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យភ្ជុំ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៦នេះ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណជិត១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន៣៦៧៧នាក់ ខណៈដែលភ្ញៀវជាតិមានចំនួន៩៣ ៤៩៣នាក់៕ អត្ថបទ៖ ឈិត សាវី











-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី