ព័ត៌មាន
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ថា គិតត្រឹមរសៀលថ្ងៃទី១៤ ខែតុលានេះ ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងយ៉ាងកំហុគ និងឈានដល់កម្រិតប្រកាសអាសន្នហើយ។ ទន្ទឹមគ្នានេះ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ បាននាំទឹកហូរបុកមកបន្ថែម ដែលធ្វើឱ្យទឹកក្នុងស្ទឹងពោធិ៍សាត់រីកមាឌកាន់តែធំ និងប្រឈមការជនលិចក្រុង និងស្រុកមួយចំនួនក្នុងខេត្ត។
ចំពោះមុខស្ថានភាពនេះ មន្ទីរធនធានទឹក បានដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងពលរដ្ឋទូទាំងខេត្ត ពិសេសអ្នករស់នៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋងាយរងគ្រោះ។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋភ្លាមៗទាន់ពេលវេលា និងវាយតំលៃផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមស្បៀងសម្រាប់ជួយដល់ពលរដ្ឋ ដែលប្រឈមខ្លាំងនិងខ្វះខាត់ជីវភាព ស្របតាម អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអផយ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅ មូលដ្ឋាននិងត្រូវចុះពិនិត្យតាមដានស្ថានភាពជីវភាព និងកម្រិតងាយរងគ្រោះតាមខ្នងផ្ទះនីមួយៗ ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ។
គួរជម្រាបជូនដេរថា បច្ចុប្បន្ន នៅខេត្តពោធិ៍សាត់មានស្រុកក្រគរ និងបាកាន កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីមានភ្លៀងធ្លាក់រាយប៉ាយរយៈពេល ៤ថ្ងៃជាប់ៗគ្នា។ ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់នៅពេលនេះ គឺបណ្ដាលមកពីព្យុះទី២៨ ឈ្មោះ ណូឡូ(Nolo) និងទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) ៕

-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣