ព័ត៌មាន
កម្ពុជាបើកការសន្ទនា ដើម្បីលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តី
កម្ពុជាបើកការសន្ទនាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូស្រ្តាលី និងអង្គការដៃគូ ដើម្បីរួមគ្នាលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តីនៅកម្ពុជា និងជាវេទិការដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្កើតនិងបន្ត កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តឱ្យកាន់តែប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលានិងកិច្ចពិភាក្សា ស្តីពីបរិយាបន្ន ហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការពង្រីកការទទួលបានសេវាហិរញ្ញវត្ថុ និងការលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថល។ ការទូទាត់តាម ប្រព័ន្ធឌីជីថលសេវាធនាគារចល័ត និងប្រព័ន្ធទូទាត់ដែលប្រទាក់ក្រឡាគ្នា បានធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងជួយកាត់បន្ថយបន្ថយឧបសគ្គនានា ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ចំពោះនៅក្នុងសង្គមកម្ពុជា ស្ត្រីដើរតួនាទីស្នូលនៅ ក្នុងសេដ្ឋកិច្ច ដោយរាប់បញ្ចូលតាំងពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ រហូតដល់ការប្រកបអាជីវកម្ម និងការចូលរួមក្នុងវិស័យកសិកម្ម និង ពាណិជ្ជកម្មផងដែរ។

លោកជំទាវបណ្ឌិត បន្តថា ដើម្បីរក្សា និងពង្រឹងការចូលរួមចំណែក ស្ត្រីចាំបាច់ត្រូវមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលសមស្របទៅនឹងតម្រូវការ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់. ទោះជាយ៉ាងណា ការទទួលបានសេវាតែមួយមុខ គឺ មិនទាន់គ្រប់គ្រាន់នោះទេ។ បរិយាបន្នហិរញ្ញវត្ថុ មានអត្ថន័យគ្រប់គ្រាន់ ដោយទាមទារឱ្យស្ត្រីអាចប្រើប្រាស់សេវាទាំងនេះដោយ មានប្រសិទ្ធភាពមានលទ្ធភាព ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយផ្អែកលើព័ត៌មានច្បាស់លាស់ ចេះគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងបង្កើតនូវសុខុមាលភាពហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំសម្រាប់ខ្លួនឯង និងគ្រួសារ។

លោកជំទាវ ទ្រី សុខណា សមាជិកាក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា សិក្ខាសាលានេះពិតជាមាន សារៈសំខាន់ណាស់ ដែលភាគីពាក់ព័ន្ធបានរួមគ្នាស្វែងរកវិធីសាស្ត្រ ដើម្បីប្រែក្លាយបរិយាបន្នហិរញ្ញវត្ថុ និងគោលនយោបាយនានា ដែលបានដាក់ចេញ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរ ស្របតាមតម្រូវការរបស់ស្ត្រី រួមទាំងស្ត្រីដែល មានពិការភាព ក្នុងគោលដៅជំរុញឱ្យពួកគាត់មានលទ្ធភាពក្នុងការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅក្នុងវិស័យហិរញ្ញវត្ថុ។

លោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា បរិយាបន្នហិរញ្ញវត្ថុជាអាទិភាពស្នូលមួយ ដែល ត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦។ សម្រាប់ក្រសួងកិច្ចការនារី បរិយាបន្នហិរញ្ញវត្ថុមានអត្ថន័យលើសពីការដែល ស្ត្រីគ្រាន់តែអាចបើកគណនីធនាគារ, ការទទួលបានឥណទាន ឬការប្រើប្រាស់សេវាទូទាត់ឌីជីថល។ អ្វីដែលសំខាន់ជាងនេះ តើស្រ្តី មានចំណេះដឹង ឱកាស ផលិតផល និងសេវាហិរញ្ញវត្ថុសមស្រប ព្រមទាំងមានសិទ្ធិ និងភាពអង់អាចក្នុងការសម្រេចចិត្ត ដើម្បីប្រើ ប្រាស់ហិរញ្ញវត្ថុក្នុងការលើកកម្ពស់ជីវភាព, ការពង្រីកអាជីវកម្ម, ការបង្កើតទ្រព្យសម្បត្តិ, ការបង្កើនភាពធន់របស់គ្រួសារចំពោះវិបត្តិ សេដ្ឋកិច្ច និងរៀបចំផែនការអនាគតរបស់ខ្លួនដោយមានទំនុកចិត្តដែរឬទេ?។
លោកជំទាវកិតិ្តបណ្ឌិត បានគូសបញ្ជាក់នូវសារមួយថា «គោលដៅរបស់ក្រសួង មិនត្រឹមតែនាំស្រ្តីឱ្យចូលទៅក្នុងប្រព័ន្ធ ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុអាចឆ្លើយតប និងបម្រើស្ត្រីបានកាន់តែប្រសើរ» មានន័យថា គឺត្រូវបន្តដំណើរ ពីការទទួលបានសេវាហិរញ្ញវត្ថុ ឆ្ពោះទៅបរិយាបន្នហិរញ្ញវត្ថុប្រកបដោយអត្ថន័យ និងឈានទៅរកការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច របស់ស្ត្រី និងក្រុមគ្រួសាររបស់ពួកគេ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ