Connect with us

ព័ត៌មាន

រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិថ្កោលទោសដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ពួកឧទ្ទាមក្រៅច្បាប់ ក្នុងការបង្កើត «រដ្ឋសភាខុសច្បាប់» នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយចាត់ទុកទង្វើនេះជាការរំលោភលើរដ្ឋធម្មនុញ្ញ និងបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ជាមួយគ្នានេះ រដ្ឋសភាសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស មេត្តាប្រុងប្រយ័ត្នខ្ពស់កុំចាញ់ឧបាយកលញុះញង់ និងបន្តរក្សាសាមគ្គីភាព និងការជឿជាក់លើរាជរដ្ឋាភិបាល សភា និងថ្នាក់ដឹកនាំកំពូល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសជាតិមានសុខសន្តិភាព វិបុលភាព និងកិត្យានុភាពលើឆាកអន្តរជាតិជានិច្ចនិរន្តរ៍។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia