ព័ត៌មាន
រដ្ឋមន្ត្រីវប្បធម៌ ថ្លែងអំណរគុណតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម ដែលជួយគាំទ្រវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Cognac តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម (UN DESA) នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃជំនួបនេះ លោក Matthieu Cognac បានជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលដ៏ល្អប្រសើរនៃសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការស្រាវជ្រាវអំពីបរិយាបន្នសង្គមក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក ក៏បានជម្រាបជូនអំពីទិសដៅ និងជំហានបន្ទាប់រួមមាន៖ ការចែករំលែក និងផ្តល់ជូនរបាយការណ៍ស្រាវជ្រាវផ្លូវការជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការអញ្ជើញតំណាងកម្ពុជាចំនួន ៤រូប ដើម្បីចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើខ្លឹមសារមេរៀនសម្រាប់បណ្តុះបណ្តាល ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងបរិយាបន្នសង្គម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលី នាដើមខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។
ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UN DESA ដែលកំពុងផ្តល់កិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងបរិយាបន្ន៕អត្ថបទ រដ្ឋា






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា