ព័ត៌មាន
៩ខែឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រួលបែបបទជូនពលរដ្ឋខ្មែរជាង៥ពាន់នាក់ ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស ខណៈបទល្មើសឆ្លងដែនបង្ក្រាបបានជិត៣ពាន់ករណី
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រួលបែបបទចេញទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រុមហ៊ុននានា ជូនប្រជាពលរដ្ឋខ្មែរសរុប៥.៤១០នាក់។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្នុងរយៈពេលដូចគ្នានោះ អគ្គនាយកដ្ឋាន ក៏បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប៥.៥៦៨នាក់ ក្នុងនោះមកពីប្រទេសថៃ៤.៤៧៧នាក់ ម៉ាឡេស៊ី៣៨៧នាក់ ចិន៣៣៤នាក់ សាធារណរដ្ឋកូរ៉េ១៩៩នាក់ សហរដ្ឋអាម៉េរិក៥៦នាក់ វៀតណាម៥៦នាក់ សិង្ហបុរី៣១នាក់ ជប៉ុន១៤នាក់ ហ្វីលីពីន៨នាក់ ឡាវ៣នាក់ និងកាណាដា៣នាក់។
ទន្ទឹមគ្នានោះ មន្ត្រីអន្តោប្រវេសន៍កម្ពុជា បានទប់ស្កាត់ពលរដ្ឋខ្មែរ ២១៨នាក់ មិនឱ្យធ្វើដំណើរចាកចេញពីប្រទេស បន្ទាប់ពី សង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។
ក្នុងស្មារតីទទួលខុសត្រូវនិងការយកចិត្តទុកដាក់របស់មន្ត្រីនគរបាលប្រចាំការនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងរយៈពេល៩ខែដូចគ្នានេះ សមត្ថកិច្ចបានត្រួតពិនិត្យបែបបទចេញ-ចូលប្រទេស យ៉ាងតឹងរឹងបំផុត ហើយជាលទ្ធផល បានរកឃើញបទល្មើសសរុប២.៩២១លើក មានមនុស្ស៥.២៦២នាក់ ស្មើនឹង៩៣សញ្ជាតិ ក្នុងនោះបទល្មើសដែលចូលប្រទេសកម្ពុជា មាន២.២៨៧លើក ស្មើនឹងមនុស្ស៤.២៧១នាក់ មកពី៨៩សញ្ជាតិ។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការ១០៣នាក់ និងចាត់វិធានការបញ្ជូនត្រឡប់ទៅវិញ៤.១៦៨នាក់។ ចំពោះជនសង្ស័យជាង៤ពាន់នាក់ទៀតនោះ សមត្ថកិច្ចបានរកឃើញជាអាទិ៍ មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រើប្រាស់ស្ទីកគ័រក្លែងក្លាយ ប្រថាប់ត្រាចេញ ចូលក្លែងក្លាយ ទិន្នន័យលើលិខិតឆ្លងដែនក្លែងក្លាយ ពុំមានគោលបំណងធ្វើដំណើរច្បាស់លាស់ និងលិខិតឆ្លងដែនពុំមានសុពលភាព។
ដោយឡែកបទល្មើសពាក់ព័ន្ធការឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេស មាន៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់ ត្រូវនឹង២០សញ្ជាតិ ក្នុងនោះ មន្ត្រីអន្តោប្រវេសន៍បានឃាត់ដំណើរមិនឱ្យចេញ និងបញ្ជូនទៅតុលាការ២៧០នាក់ ព្រមទាំងបញ្ជូនអ្នកដំណើរមួយចំនួនទៀតដែលត្រូវបានរកឃើញថាជាជនរងគ្រោះឱ្យត្រឡប់ទៅលំនៅឋានវិញមាន៧២១នាក់។ អ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវបានរកឃើញថា មានឈ្មោះក្នុងបញ្ជីមុខសញ្ញា រត់ពន្ធមនុស្ស ពុំមានគោលបំណងច្បាស់លាស់ ស្នាក់នៅលើសទិដ្ឋាការ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រថាប់ត្រាចេញ-ចូលក្លែងក្លាយ និងមិនមានទិដ្ឋាការចូលមកកម្ពុជាជាដើម។
ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងច្រកទ្វារព្រំដែន បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា Cambodia e-Arrival ប្រព័ន្ធ Cambodia v-Pass ជំនួសការប្រើប្រាស់ត្រាជំនាញឬស្ទីកគ័រ QRកូដ សម្រាប់អ្នកដំណើរទាំងអស់ ដែលចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធនេះកំពុងដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣។ ក្រៅពីនេះ អគ្គនាយកដ្ឋានក៏មានប្រព័ន្ធបច្ចេកវិទ្យានៅតាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ មានជាអាទិ៍ ប្រព័ន្ធCBMS ប្រព័ន្ធTMS ដែលមានសមត្ថភាពចាប់យកទិន្នន័យលើលិខិតឆ្លងដែន រូបថត ខ្ចៅដៃ ទិដ្ឋាការ សម្រាប់បម្រើការងារជំនាញស្រាវជ្រាវ និងស្វែងរក៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤