Connect with us

ព័ត៌មាន

សប្បុរសជននានាបន្តនាំយកអំណោយជូនកងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តយកទៅចែកជូនវីរកងទ័ពជួរមុខ

ទឹកចិត្តពីសមរភូមិក្រោយ កម្លាំងចិត្តសម្រាប់សមរភូមិមុខ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបន្តទទួលអំណោយជាបន្តបន្ទាប់ពីបងប្អូនសប្បុរសនានា ដើម្បីបន្តយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យ និងបូរណភាពទឹកដី។

អំណោយដែលបានបន្តទទួលពីបងប្អូនសប្បុរសធម៌នេះ រួមមានទឹកសុទ្ធចំនួន៣០កេស មីចំនួន២០កេស និងទឹកក្រូចចំនួន៥កេស ដើម្បីគាំទ្រដល់ការប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព និងចែកជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ។លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណចំពោះអំណោយដ៏សប្បុរសធម៌ពីបងប្អូនខណៈអំណោយទាំងនេះគឺពិតជាបានចូលរួមចំណែកជួយឧបត្ថម្ភ និងផ្តល់កម្លាំងចិត្តដល់កងទ័ព។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងផងដែរថា អំណោយទាំងនេះ មិនមែនមានតម្លៃត្រឹមតែជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ ប៉ុន្តែជានិមិត្តរូបនៃ សាមគ្គីភាព ក្តីស្រឡាញ់ ការដឹងគុណ និងការចូលរួមរបស់សមរភូមិក្រោយ ចំពោះបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។ លោកឧត្តមសេនីយ៍ទោ លើកឡើងផងដែរថា កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងចាត់ចែងដឹកជញ្ជូន និងប្រគល់អំណោយទាំងនេះជូនដល់បងប្អូនវីរកងទ័ពជួរមុខ៕

អត្ថបទ ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia