Connect with us

ព័ត៌មាន

ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត

ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលសមត្ថកិច្ចកម្ពុជាបានចុះបិទឃ្លុំ ហ៊ុមព័ទ្ធនាពេលកន្លងមក។ ដំណើររបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនចុះទៅដល់ទីនោះ នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ មានការសម្របសម្រួលដោយអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ព្រមទាំងប្រធានក្រុមការងារប្រតិបត្តិការ និងនីតិវិធីនៃលេខាធិការដ្ឋាន គ.ប.ឆ.ប និងដឹកនាំនីតិវិធីដោយលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារជំនាញ នៃក្រសួងសន្តិសុខសាធារណៈចិន បានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួរបញ្ជាក់ផងដែរថា ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia